ឃាត់ខ្លួន ក្មេងពាល វាយជីដូនបង្កើត រហូតដល់សន្លប់ ដើម្បីប្លន់យកមាសប្រាក់ រួចរត់គេចខ្លួន
ខេត្តពោធិ៍សាត់៖បន្ទាប់ពីធ្វើសកម្មភាព វាយជីដូនបង្កើតរបស់ខ្លួន រហូតដល់សន្លប់ ដើម្បីប្លន់យកមាសប្រាក់ រួចរត់គេចខ្លួន ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូតឈាន់ដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែររោងចក្រកាត់ដេរសម្លៀកបំពាក់ស្នាមព្រះ ស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មន្រ្ដីនគរបាលស្រុកបាកាន បានឱ្យដឹងថា ជនសង័្សយុមានឈ្មោះ មោះ សឿន ចាន់រិទ្ធិហៅ (ង៉ាំ) អាយុ២៤ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ រីឯជនរងគ្រោះជាជីដូនបង្កើតមានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
ប្រភពព័ត៌ដដែរបន្តថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខ្នងប្រឡាយស្នាយទោល ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីហិង្សាមួយ បង្កឡើងដោយចៅបានវាយប្រហារទៅលើជីដូនបង្កើតរបស់គេ រហូតដល់សន្លប់ ដើម្បីប្លន់យកទ្រព្យ។ក្រោយមក ជនសង័្សយបានយកខ្សែកលោហធាតុពណ៌លឿង១ខ្សែទម្ងន់៣ជី, លុយខ្មែរចំនួន៨សែនរៀល និងទូរស័ព្ទដៃ Nokia ស៊េរីចាស់មួយគ្រឿង ហើយគេខ្លួនបាត់ រហូតមកដល់វេលាខាងលើ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។
បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងនគរបាលស្រុក ក្រោមការសម្របសម្រួលនិតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង័្សយ នៅក្បែររោងចក្រកាត់ដេរសម្លៀកបំពាក់ស្នាមព្រះ ស្ថិតនៅភូមិ ឃុំស្នាមព្រះ ស្រុកបាកាន។
មន្រ្ដីនគរបាលដដែល បានបន្ដថា
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរព័ត៌មានបន្ថែម និងចាត់ការតាមនិតិវិធី៕