អ្នកសង្ស័យជម្ងឺក្រុនឈីកចំនួន៤៩នាក់ នៅស្រុកមង្គលបូរី ត្រូវបានបញ្ជូនទៅកាន់មន្ទីរបង្អែក
ខេត្តបន្ទាយមានជ័យ៖ចំនួន៤៩នាក់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដែលសង្ស័យថា មានករណីជំងឺគ្រុនឈីក ត្រូវបានមន្ត្រីមូលដ្ឋានបានបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុកមង្គលបូរី កាលពីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសង្គ្រោះ។
ពាក់ពន្ធ័បញ្ហានេះបើតាមលោកវេជ្ជបណ្ឌិតឡេ ចានសង្វាត ប្រធានមន្ទីសុខាភិបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់RRT បានសហការជាមួយស្រុកប្រតិបត្តិមង្គលបូរី បានចុះស្រាវជ្រាវ និងអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានបឋមអំពីករណីមានអ្នកសង្ស័យកើតជម្ងឺគ្រុនឈីក ដែលកើតឡើងនៅ ភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា រោគសញ្ញាសំខាន់ៗដែលយើងរកឃើញមានគ្រុនក្តៅ ពី៣៩-៤០អង្សាសេ មានឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ចេញកន្ទួលក្រហមលើស្បែក វិលមុខ ក្ក្អួតចង្អោរជាដើមសរុបចំនួនអ្នកសង្ស័យកើតជំងឺគ្រុនឈីកនេះមានចំនួន៤៩នាក់ស្រី២៧នាក់ កុមារ៣៥នាក់ហើយក្នុងនោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តមង្គលបូរី ចំនួន២៣នាក់ ស្រី១៣នាក់ក្នុងនោះមានកុមារា ៨នាក់កុមារី៧នាក់។ក្រុមគ្រូពេទ្យបានបូមឈាមចំនួន២៣នាក់កុមារ ១៥នាក់ ដើម្បីបញ្ជូនមកធ្វើតេស្តស្រាវជ្រាវរកមើលមេរោគគ្រុនឈីក នេះនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញបន្តទៀត។
លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកផ្សេងទៀតមានសភាព ធូរស្រាលហើយបន្តការតាមដានទៀត។ក្នុងនោះក្រុមគ្រូពេទ្យបានធ្វើការអន្តរាគមបន្ទាន់អប់រំពីជំងឺគ្រុនឈីក ការបង្ការ និងការលុបបំបាត់ភ្នាក់ងារចម្លងបានបាញ់ថ្នាំមូស តែខ្វះអាបែត សំណូមពរ ដាក់អាបែត បន្តតាមដានករណីបន្ថែម និងតាមដានសុខភាពអ្នកសម្រាកពេទ្យបើមានជម្ងឺគ្រុនឈីកនេះត្រូវរាយយការណ៍ជាបន្តបន្ទាប់អំពីការវិវត្តន៍ថ្មីៗជូនថ្នាក់ដឹកនាំបន្ត៕