លោកគ្រូ អ្នកគ្រូ សិស្ស ចូលរៀនថ្ងៃទី២ នៅខេត្តបន្ទាយមានជ័យ អនុវត្តបានល្អប្រសើរ ពាក់ម៉ាស់គ្រប់គ្នា ដើម្បីការពារជំងឺកូវីដ-១៩
ខេត្តបន្ទាហមានជ័យ៖ដើម្បីការពារជំងឺកូវីដ-១៩ លោកគ្រូ អ្នកគ្រូ សិស្ស នៅខេត្តបន្ទាយមានជ័យ បានអនុវត្តតាមការណែនាំរបស់មន្ទីរអប់រំ ក៏ដូចជាក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល យ៉ាងល្អប្រសើនាព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជាថ្ងៃទី២ ដែលក្រសួងអនុញ្ញាតឲ្យចូលរៀននៅតាមថ្នាក់គ្រប់កំរិត។
ស្ទើរគ្រប់សាលារៀនទាំងអស់បានចូករៀនគ្រប់កំរិតហើយ និងរៀបចំដាក់ទឹកអាកុល ឬជែលលាងដៃ និងវាសកំដៅដាក់នៅតាមច្រកទ្វារចូលសាលារៀននីមួយៗ សម្រាប់ឲ្យលោកគ្រូ អ្នកគ្រូ ពិសេសសិស្សមុន និងចូលថ្នាក់រៀនត្រូវលាងសំអាតដៃមុនសិន។
លោកគ្រូបង្រៀនម្នាក់បានប្រាប់ឲ្យដឹងថា នៅក្នុងថ្នាក់រៀននិមួយៗ សិស្សរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា ហើយសិស្សក្នុងថ្នាក់ៗនិមួយៗច្រើនបំផុត១៥នាក់ បើយក្នុងថ្នាក់និមួយៗសិស្សត្រូវរៀនវិលជុំ។ ទោះបីយ៉ាងណាលោកគ្រូ និងអ្នកគ្រូ បានអំពាវនាវ និងលើកទឹកចិត្តដល់សិស្សមួយចំនួនតូច ដែលនៅមិនទាន់បានអនុវត្តតាមការណែនាំ របស់ក្រសួងមន្ទីរអប់រំ អំពីវិធានការការពារជំងឺកូវីដ.១៩ សិស្សទាំងអស់ត្រូវប្រញាប់រួសរាន់រៀបចំឲ្យបានឆាប់បំផុត ដើម្បីធានាបាននូវការការពារកុំឲ្យមានការឆ្លងជំងឺនេះ ចូលទៅក្នុងសាលារៀនឲ្យសោះ។
លោកគ្រូ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃចូលរៀនលើកទី១ របស់សិស្សក្នុងខេត្តបន្ទាយមានជ័យនោះសិស្ស គ្រប់កំរិតនាំគ្នាមកកាន់សាលារៀនយ៉ាងច្រើនកុះករ នៅទូទាំងខេត្ត បើទោះជាមានជំងឺកូវីដ.១៩ ក៏ដោយក៏ពួកគាត់មានដាក់ជាប់ខ្លួននូវសម្ភារៈការពារខ្លួន ពីជំងឺកូវីដ១៩រួចជាស្រេចដូចជា ពាក់ម៉ាស ទឹកអាកុលនិងទឹកជែលសម្រាប់លាងដៃ និងមិនមានការជួបជុំគ្នាកកកុញឡើយ។
ចំណែកលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សទាំងអស់ ត្រូវពាក់ម៉ាស់ពេលចូលក្នុងថ្នាក់នីមួយៗ ក្នុងអំឡុងការចូលរៀនជាលើកដំដូង ដើម្បីការពារទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ.១៩ចូលក្នុងសាលា៕