ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សូមអបអរសាទរ.លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ត្រូវបានថ្នាក់លើ ប្រកាសតែងតាំង ជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ
Mon,07 September 2020 (Time 08:45 AM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 429នាក់)


ខេត្តបន្ទាយមានជ័យ÷លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែន ព្រហ្មទណ្ឌកម្រិតធ្ងន់ត្រូវបានប្រកាសតែងតាំងមុខតំណែងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបានចូលនិវត្តន៍។ កម្មវិធីននេះធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

អញ្ជើញប្រកាសក្រោមអធិបតីភាពរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។ក្នុងកម្មវិធីនេះមានការចូលរួម ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ និង អញ្ជើញមកពីបណ្តាខេត្តផ្សេងៗគ្នាផងដែរ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្តេជ្ញាចិត្តថា និងអនុវត្តន៍តាមគោលការណ៍ ផែនការឬ បទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ ដោយមានទំនួលខុសត្រូវខ្ពស់ ជាពិសេស យកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានល្អ និង ពង្រឹងទំនាក់ទំនង មន្រ្តីក្នុងអង្គភាព ព្រមទាំង ពង្រឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងខេត្តឲ្យបានល្អផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ ផ្តាំផ្ញើឲ្យលោកឧត្តសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមភារ:កិច្ច និង បទបញ្ជាឲ្យបានមុឺងម៉ាត់ របស់អគ្គស្នងការនគរបាលជាតិ។ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត មានប្រសាសន៍គាំទ្រការប្តេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ព្រមទាំង បានកោតសរសើរ ចំពោះនគរបាលខេត្ត បន្ទាយមានជ័យទាំងអស់ ដែលខិតខំ បំពេញភារៈកិច្ចនិង អនុវត្តន៍ តាមផែនការរបស់ថ្នាក់លើ បានយ៉ាងល្អ ជាពិសេស ចេះជួយដោះស្រាយបញ្ហា ពលរដ្ឋ ពេលដែលជួបគ្រោះមហន្តរាយ។ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក៏បានផ្តាំផ្ញើថា កម្លាំងនគរបាលនៅតាមបណ្តាខេត្តផ្សេង និង គួរតែយកខេត្តបន្ទាយមានជ័យ ដើម្បីធ្វើជាគំរូដល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16274 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
42145 នាក់
ខែនេះ :
303640 នាក់
3 ខែនេះ :
669088 នាក់
សរុប :
13969128 នាក់