ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្ដម វេង សាខុន បន្ដយ​ក​កូន​ត្រី និង​សម្ភា​រចិ​ញ្ចឹម ​ចែ​កជូន​​កសិក​រនៅខេត្ត​កណ្តាល និង​ណែ​នាំ​ឲ្យម​ន្ដ្រី​ជំ​នាញ ត្រូ​វចុះមកជួយជំរុញការចិញ្ចឹម
Mon,07 September 2020 (Time 03:04 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 509នាក់)


ខេត្ត​កណ្ដាល​៖​ក្នុងឱកាសអញ្ជើញជួបសំ​ណេះសំណាល សាកសួរសុខទុក្ខ និងនាំយ​កកូនត្រី​អណ្តែង និងសម្ភារចិ​ញ្ចឹមត្រីមួយ​ចំនួនទៀត ចែកជូន​កសិករ នៅភូមិព្រែកតូ​ច ឃុំព្រែកដាច់ ស្រុក​លើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ​ឯកឧ​ត្ដម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានមានប្រសាសន៍ថា ការបង្កើនផលិតភា​ពផលិតកម្ម​ស្បៀង និងការកាត់បន្ថ​យនូវភាពក្រីក្ររប​ស់ប្រជាពលរដ្ឋ គឺត្រូវបង្កើ​តការងារ តាមរយៈការពង្រឹង និងពង្រីក​សកម្មភា​ពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និ​ងបន្លែបង្កា ជាលក្ខណៈ​គ្រួសារ ដើម្បីបង្កើតចំណូល ធា​នាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេ​លដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហា ដោយ​សារ​ជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ចំពោះការចិញ្ចឹមត្រី គឺមន្ត្រីជំនាញ នៃមន្ទីររដ្ឋបាល​ជលផល ត្រូវធើ្វការ​ណែនាំ និងចុះ​មកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផ​លិត​ភា​ពផលិ​តកម្មស្បៀង តាមរយៈការបង្កើនផលិតភាពផលិត ដើម្បីក្លាយ ជាឱកាសដើម្បីពង្រីក និងពង្រឹង​សមត្ថភាព ចិញ្ចឹមតាមគ្រប់រូបភាព និងត្រូវធ្វើការ​តាមដាននូវរាល់សកម្មភាព របស់វារីវប្ប​ករដែល នឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។

ជាងនេះទៅទៀតឯកឧត្ដមរដ្ឋមន្រ្តី ក៏បានស្នើដល់មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួ​យផ្សព្វ​ផ្សាយ​ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការ​ថែទាំ និងប្រសិទ្ធភាព​សេដ្ឋកិច្ច ហើយត្រូវបង្កើនស​កម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មប​ន្ថែម និងអ្នកដែលចង់ ចាប់ផ្តើមចិញ្ចឹម។

ក្នុងឱកាសនោះដែរលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានធើ្វរ​បាយការណ៍​សង្ខេបអំពីវឌ្ឍនភាព នៃវិស័យ​កសិកម្មនៅទូទាំងខេត្តកណ្តាល ជាពិសេសផលិតកម្មបន្លែ ដែល​ទូទាំង​ខេត្តមានលទ្ធភាពផ្គត់ផ្គង់ ឲ្យទីផ្សាររាជ​ធានីភ្នំពេញបានជាង៤០០តោនក្នុង១ថ្ងៃ។
ដោយ​ឡែក វិស័យវារីវប្បកម្ម នៅ​ទូទាំងខេត្តកណ្ដាល មាន២៨សហគមន៍នេសាទ តំបន់អភិរក្សមាន ៥កន្លែង និងអន្លុងអភិរ​ក្សមាន ៨កន្លែង និងមាន១៧គ្រួសារចិញ្ចឹមត្រី មានស្រះ​ចិញ្ចឹម ១៧មានត្រី​ពូជ១៣៤,០០០ក្បាល ក្រៅពីនេះ ក៏មានកសិករចិញ្ចឹមត្រីតាមបែមាន ៨គ្រួសារ មានបែចំនួន២០៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5818 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
46803 នាក់
ខែនេះ :
247527 នាក់
3 ខែនេះ :
684539 នាក់
សរុប :
15518471 នាក់