ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា នៅសាលាខេត្តកណ្តាល
ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រសៀលថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាលប្រចាំខែកញ្ញា នៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខឹម ចន្ទគិរី ប្រធានការិយាល័យប្រជាពលរដ្ឋ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត សរុបវត្តមាន៩៤រូប។
របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងពិភាក្សាលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-ពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសមិទ្ធិផលសម្រេចបានរយៈពេល៩ខែ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងឆ្លើយតបលើរបាយការណ៍ឆ្លើយតបវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១ អាណត្តិទី៣
៤-ពិនិត្យ និងពិភាក្សាសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលគណៈកម្មាធិការលទ្ធកម្ម របស់រដ្ឋបាលខេត្តកណ្តាល អាណត្តិទី៣
៥-ពិនិត្យ និងពិភាក្សា សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ ខែកញ្ញា ឆ្នាំ២០២០
៦-ផ្សព្វផ្សាយ៕