បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍
ខេត្តបន្ទាយមាន៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន១០នាក់។ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០ ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងផងដែរ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួនជូនដល់និវត្តន៍ជនក្នុងម្នាក់ៗ ទទួលបាន អង្ករទម្ងន់ ៥០ គីឡូក្រាម, មី ០១ កេស, ត្រីខ ១២ កំប៉ុង, ទឹកសុទ្ធ ០២ កេស, កន្សែងពោះគោ០១ និង ថវិកាចំនួន ១០០ ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ៕