ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តសៀមរា​ប ​រៀបចំពិធីកាន់បិណ្ឌវេនទី៣ នៅវត្តរាជបូព៌តាមប្រពៃណីទំនៀមទំលាប់ ​របស់ប្រជាជនខ្មែរ ដែលកា​ន់សាសនាព្រះពុទ្ធ
Sat,05 September 2020 (Time 11:34 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 458នាក់)


ខេត្តសៀមរា​ប៖ឯកឧត្តម អ៊ឹ​ង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទា​វ ឯកឧត្តម ទៀ សីហា អភិបាល​នៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧ​ត្តម លោកជំទាវ ជាសមាជិកក្រុម​ប្រឹក្សាខេត្ត គណៈអភិបា​លខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសា​លា​ខេត្ត​សៀមរាប នាថ្ងៃសៅរិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញទៅចូលរួមក្នុងពិ​ធីកាន់វេនជាមួយ បងប្អូនប្រជាពុទ្ធ​បរិស័ទ នៅវេន​ទី៣ នៅវត្តរាជបូរណ៌ ក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។


បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យ​មួយដ៏ធំ ​នៃប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខ្មែរ ដែលកា​ន់សាសនាព្រះពុទ្ធ គោរពប្រតិ​បត្តិតាំងពីដូនតាតរៀងមក។ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសា​ស​និកខ្មែរយើងបានប្រារព្ធបដិបត្តិធ្វើឡើង​ចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធ​បរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយ​បានមកជួបជុំគ្នា​នាំ​យកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យ​ទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។


នាឱកាសនោះឯកឧត្តម ទៀ សីហា បានលើកឡើងថា បេសកកម្មនៃការថែរក្សាសន្តិភាព និង បន្តឲ្យ​មាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺការចូលរួមនិង​គាំទ្រយ៉ាង​ពេញទំហឹងពី​សំណាក់ប្រ​ជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង ជាបីតាសន្តិភាពនៅកម្ពុជា។ក្នុងនោះឯកឧត្តមក៏បានលើកពី បច្ចុប្បន្នភាព ដែលនៅ​លើពិភពលោក បានកំពុងជួបនូវបញ្ហាវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះ​ពាល់ស្ថានភាព​សេដ្ឋកិច្ច​យ៉ាងខ្លាំងក្នុងនោះកម្ពុជាក៏បានជួបបញ្ហានេះផងដែរ។កត្តានេះហើយ អាជ្ញាធរខេត្ត​សៀមរាប បានកំពុងរួមសហ​ការគ្នាជាមួយវិស័យឯកជន ក៏ដូចបណ្តាអង្គការនានា ក្នុងការស្តារ​ឲ្យរស់ឡើង​វិញលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ។

ឯកឧត្តមបានបន្តទៀតថា ដើមី្បធ្វើស្តារឡើង វិញក្នុងវិស័យទេសចរណ៍ ក៏ត្រូវមានកា​រចូលរួមពី​វិស័យពុទ្ធចក្រ ហើយទីវត្តអារាមជាជង្រុកថែរក្សាអភិរក្សនូវ អក្សរសាស្ត្រជាតិ វប្បធម៌ ទំនៀមទម្លា​ប់ដូនតាខ្មែរយើង និង ជាទីកន្លែងទាកទាញដល់ភ្ញៀវទេសចរណ៍ ចូលមកសិក្សាស្វែង​យល់ពីពុទ្ធប្រវត្តិរបស់ ព្រះសម្មាសាម្ពុទ្ធព្រះបរម្យគ្រូ​នៃយើង។ក្នុងនាមប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងឱ​កាសបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមបានធ្វើកា​រថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី បានផ្តល់នូវកញ្ចប់ថវិកា ក្នុងការស្តារ​ឡើងវិញលើ​ហេដ្ឋារចនា​សម្ព័ន្ធក្នុងខេត្ត​សៀមរា​ប ចំនួន៣៨ខ្សែ ក្នុងកញ្ចប់ថវិកា១៥០លានដុល្លា ក្នុងការអភិវឌ្ឍន៍ខេត្តទេសចរណ៍មួយនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6407 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47392 នាក់
ខែនេះ :
248116 នាក់
3 ខែនេះ :
685128 នាក់
សរុប :
15519060 នាក់