ក្រសួងសុខាភិបាល បញ្ជាក់ថា ថ្ងៃនេះករណីជាសះស្បើយ០១នាក់ និងមិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅថ្ងៃនេះករណីជាសះស្បើយ០១នាក់ និងមិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មាន២៧២នាក់(ស្មើនឹង៩៩.២៧% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ ទាំងអស់) នៅក្នុងចំនួននេះមានស្រី៥៤នាក់ និងបុរស២១៨នាក់។ចំណែកអ្នកមាន វីរុសកូវីដ-១៩ មានចំនួនសរុប២៧៤នាក់(ស្ត្រី៥៤នាក់ និងបុរស ២២០នាក់)៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ