ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សា​យលទ្ធផលកា​រងារត្រួត ពិនិត្យគ្រឿង​ញៀនឆមាសទី១ និងទិសដៅការងា​រឆមាសទី២ ឆ្នាំ២០២០
Thu,03 September 2020 (Time 02:07 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 459នាក់)


ខេត្តសៀមរាប៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន (អ.ជ.ប.គ.ញ) និង​លោក​ ពិន​ ប្រាកដ​ អភិបាលរង និង​អនុប្រ​ធានគណៈកម្មាធិការត្រួត​ពិនិត្យគ្រឿងញៀនខេត្ត​ នាថ្ងៃព្រហស្បតិ៍១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣​ ខែកញ្ញា ឆ្នាំ២០២០ បាន​អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សា​យលទ្ធផលកា​រងារត្រួតពិនិត្យគ្រឿង​ញៀនឆមាសទី១ និងទិសដៅការងា​រឆមាសទី២ ឆ្នាំ២០២០ ដោយ​មានការចូលរួម​ពីប្រធានតំណាងមន្ទីរ អង្គភាពជុំវិញ​ខេត្ត ប្រធាន​ ឬតំណាងព្រះ​រាជសាលា​ដំបូង​ខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ចៅសង្កាត់​ អង្គភាពអនុវត្តច្បាប់។

នាឱកាសនោះលោក​ ពិន​ ប្រាកដ​ អភិបាលរង និងអនុប្រធាន​គណៈកម្មាធិកា​រត្រួតពិនិត្យ​គ្រឿង​ញៀន​ខេត្ត បានសំដែងនូ​វការគាំទ្រទាំងស្រុង​ចំពោះកិច្ចខិតខំប្រឹង​របស់រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ដែលបា​នចូលរួមចំណែ​កយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន​ លោក​ក៏បានលើកឡើងនូ​វបញ្ហាប្រឈម ក៏ដូចជាចំណុ​ចខ្វះខាតមួយចំនួន​ដែលខេត្តបា​នជួបប្រទះ​នាពេលកន្លងមក និងបានលើកឡើងជា​សំណូមពរមួយចំនួនដល់ អ.ជ.ប.គ.ញ. ដើម្បីលើក​កម្ពស់ប្រសិទ្ធ​ភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឆមាសទី២ និងក្នុងពេលខាងមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានមានមតិបន្ថែម ដោយបានបញ្ជាក់ឡើងវិញ​អំពីសភាពការណ៍គ្រឿងញៀន ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ពិសេសចំណុចប្រឈម និងចំណុចខ្វះខាតមួយចំនួន ដែលអាចធ្វើ​អោយប​ញ្ហាគ្រឿ​ងញៀននៅ​តែបន្តកើតមាន។ជាមួ​យនោះ ឯកឧត្ដម ក៏បានលើកអំពីចំណុចសំខាន់មួយចំនួន ពិសេ​សអ​នុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំរា​ជរដ្ឋាភិបាល ថ្នាក់ដឹកនាំ អ.ជ.ប.គ.ញ ក៏ដូច​ជាបញ្ជា​ការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងការ​លើក​កម្ពស់ប្រសិទ្ធ​ភាពការងា​រប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមានដូចជាកា​របន្តយកចិត្តទុកដាក់ពង្រឹងយន្តការ ការអនុវត្តវិធាន​ការឆ្លើ​យតបដែលមាន​លក្ខណះពហុវិស័យ ដោយមិនត្រូវប្រើប្រាស់តែមន្រ្តីអនុវត្តច្បាប់ ហើយទាម​ទារអោយ​ធ្វើការងា​រអោយស៊ីសង្វាក់គ្នា គាំទ្រទៅវិញទៅមក និងអោយបានជាប្រចាំ ដូចភ្លៀងរលឹម ចំពោះមន្រ្តីអនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12195 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53180 នាក់
ខែនេះ :
253904 នាក់
3 ខែនេះ :
690916 នាក់
សរុប :
15524848 នាក់