ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃាត់ខ្លួនចោកាច់ក ម៉ូតូរបស់ជាងសំណង់ នៅក្នុងបុរីពិភពថ្មី២
Thu,03 September 2020 (Time 01:16 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 472នាក់)


រាជធានីភ្នំពេញ​៖ចោកាច់ក ម៉ូតូម្នាក់ក្នុងចំណោមបក្សពួក២នាក់​ ត្រូវបានមេការសំណង់​និងប្រជា​ពលរដ្ឋ​ចាប់ប្រគល់​ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង៣០នាទីព្រឹក​ ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅចំណុចសំណង់បុរីពិភពថ្មី២​ ស្ថិត​នៅក្នុងភូមិព្រៃកី​ខ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។​

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ​ រស់​ សារិន​ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបប​និងស្នាក់​នៅមិនពិតប្រាកដ​។ចំណែកម្នាក់ទៀត​ដែលរត់គេចខ្លួនមានឈ្មោះ​ ចិត្រ​ ភេទប្រុស​ អាយុ​ប្រហែល២៧ឆ្នាំ​ មុខរបបនិងស្នាក់នៅមិនពិតប្រាកដ​ដូចគ្នា។

​សមត្ថកិច្ចបញ្ជាក់ថា​ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ ពួកគេមានគ្នា២នាក់​បាន​ជិះម៉ូតូមួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី២០១១​ មិនចាំស្លា​កលេខ​ មកធ្វើ​សមក្មភាព​កាច់កម៉ូតូ​ជាងសំណង់ នៅក្នុង​បុរីពិភពថ្មី២ ខណៈកាច់​កបានសម្រេច​ រួចបំរុងបណ្ដើរជិះចេញ​ ក៏ត្រូវ​បានមេការ​សំណង់​ឃើញ​ក៏សួរនាំទើ​បដឹកថាជាចោរ​ ក៏ឃាត់ខ្លួនបានម្នាក់​ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ពងទឹក ចំណែកបក្សពួកម្នាក់ទៀតដឹងខ្លួនទាន់ក៏បានជិះម៉ូតូគេចខ្លួនបាត់​ ។

បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ពងទឹក​ កសាងសំ​ណុំរឿងបញ្ចូន​ទៅអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ​ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1456 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
35925 នាក់
ខែនេះ :
264892 នាក់
3 ខែនេះ :
628483 នាក់
សរុប :
13897328 នាក់