ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៣ នៅសាលប្រជុំក្រុមប្រឹក្សាក្រុង
ខេត្តបន្ទាយមានជ័យ៖លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហុល អភិបាលនៃគណៈអភិបាលក្រុង នាព្រឹកថ្ងៃពុធ ១៣កើត ខែអាស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុង។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យអង្គភាពចំណុះ និងជំនាញជុំវិញក្រុង អធិការ មេបញ្ជាការ អង្គភាពជំនាញក្រុង ចៅសង្កាត់ និងស្មៀន។
របៀបវារៈក្នុងកិច្ចប្រជុំរួមមានៈ
១-ពិនិត្យពិភាក្សា និងអនុម័តនិយ័តភាពឥណទានសម្រាប់បំពេញការចំណាយលើបន្ទុកបុគ្គលិក ឆ្នាំ២០២០។
២-ពិនិត្យពិភាក្សា និងអនុម័តគម្រោងថវិការឆ្នាំ២០២១។
៣-ពិនិត្យពិភាក្សា និងអនុម័តគម្រោងអនាម័យ បរិស្ថាន ឆ្នាំ២០២១។
៤-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុងប៉ោយប៉ែត។
៥-ពិនិត្យពិភាក្សា និងអនុម័តនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង-សង្កាត់។
៦-បញ្ហាផ្សេងៗ៕