លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជាងធិបតីក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្កិ មន្ត្រីនគរបាលជាតិ វរសេនាតូចការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្ត
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាងធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង នឹងតម្លើងឋានន្តរស័ក្កិ ដល់មន្ត្រីនគរបាលជាតិ វរសេនាតូចការពារព្រំដែនគោក៩១១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនាំយកនូវអំណោយរបស់ឯឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនដល់វរសេនាតូចទាំង០៤ផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនគោក៩១១ ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចទាំង៤ លោកអធិការក្រុង/ស្រុកទាំង០៣ លោកនាយ នាយរងផ្នែក-ប៉ុស្ដិ៍ និងមន្ត្រី នៃវរសេនាតូចទាំង០៤។
សូមជំរាបដែរថា មន្ត្រីនគរបាលជាតិដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង មានចំនួន៤៤រូបរួមមាន៖នាយផ្នែក១០រូប រងផ្នែក១០ នាយប៉ុស្តិ៍៦រូប និងរងប៉ុស្តិ៍១៨រូប។ចំណែកមន្ត្រីនគរបាលជាតិ ដែលត្រូវតម្លើងឋានន្តរស័ក្កិរួមមាន៖ស័ក្កិ៣ចំនួន២៥រូប ស័ក្កិ២ចំនួន៣៩រូប ស័ក្កិ១ចំនួន៨រូប ពលបាលទោ១រូប។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រីស្នងការ បានពាំនាំនូវការផ្តាំផ្ញើរពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមជាគណៈបញ្ជាកាឯកភាពខេត្ត ដើម្បីផ្តាំផ្ញើរសួរសុខទុកដល់កងកម្លាំងនគរបាលទាំងអស់។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា សភាពការបច្ចុប្បន្ននេះនៅលើពិភពលោកកំពុងតែរងគ្រោះដោយសារការឆ្លងជំងឺកូវីដ១៩។ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ត្រូវបានគ្រប់គ្រងស្ថានការនេះបានយ៉ាងល្អដល់៩៩ភាគរយ ទោះយ៉ាងណាក៏ដោយស្នើឲ្យនគរបាលទាំងអស់ខិតខំប្រឹងប្រែងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ត្រូវលាងដៃឲ្យស្អាត មិនប៉ះពាល់ដោយផ្ទាល់ ត្រូវត្រួតពិនិត្យការឆ្លងចេញចូលរបស់ភ្ញៀវបរទេស ដើម្បីបញ្ជៀសនូវការឆ្លងនូវជំងឺកូវីដ-១៩។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រីស្នងការ បានលើកឡើងព្រៀបធៀបពីការប្រកួតប្រជែងពីសំណាក់ប្រទេសមហាអំណាចធំៗ ដោយយកព្រៀបក្នុងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដោយឡែកប្រទេសកម្ពុជា ក៏បានទទួលរងនូវឥទ្ធិពលនេះ ទន្ទឹមនឹងនេះដោយភាពវៃឆ្លាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រើគ្រប់មធ្យោបាយ និងយុទ្ធសាស្ត្រ សំរាប់ទប់ស្គាត់ការហូចូលនៃបដិវត្តព័ណ និងការបង្កឲ្យមានការចលាចលរបស់ក្រុមអមិត្ត ដែលឲ្យឈ្មោះថា ជាជនឧទាមក្រៅច្បាប់ ដែលព្យាយាមបង្កឲ្យមានចលាចល បង្កើតបដិវត្តព័ណដោយក្រោមរូបភាពបំភ័នជាមន្តិតាមបណ្តាញផ្សព្វផ្សាយFacebookមិនពិត ទោះជាប្រើល្បិចគលយ៉ាណាក៏ដោយយើងក៏បានផ្តួលរំលំនូវគំនិតទុច្ចរិតទាំងអស់នេះ ការពាដាច់ខាតបរណៈភាពដែនដី អធិបតីភាពកម្ពុជា រដ្ឋធម្មនុញ និងការពារដាច់ខាតរាជរដ្ឋាភិបាលកម្ពុជាដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់។
ដោយឡែកបញ្ហាសន្តិសុខក្នុងខេត្តមិនមានអ្វីធំដុំនោះទេ គ្រាន់តែមានបញ្ហាបិតច្រកអន្តរជាតិព្រំដែន ដោយមានការទាមទាពីសំណាក់សមាគមសេដ្ឋកិច្ចក្រៅប្រពន្ធ័ កម្មករអូសរទេស និងថ្មីៗនេះក៏មានការទាមទាដោយដាក់ស្លាកនឹងអាវ«អគុណសន្តិភាពខ្ញុំសុំរស់ផង»នេះជាពាក់ស្លោកមួយបង្គប់ដោយអត្ថន័យ ចរឹកញុះញ៉ុង តែទោះយ៉ាងនេះក្តីកងកម្លាំងបានធ្វើការណែនាំ អប់រំនិងទប់ស្កាត់ស្ថានការបានទាន់ពេលវេលា។
ទន្ទឹមនោះលោកឧត្តមសេនីយ៍ត្រីស្នងការ បានស្នើឲ្យកងកម្លាំងវរទាំងបួន ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបទល្មើសទាំងឡាយដែលកើតមានឡើងនៅតាមបន្ទាត់ព្រំដែន រាប់ទាំងការជួញដូរគ្រឿងញៀន និងសហការឲ្យបានស្និតជាមូយអធិការស្រុក ក្រុង នៅតាមបន្ទាត់ព្រំដែនផងដែរ។
ជាចុងបញ្ចប់នៃអង្គពិធី លោកឧត្តមសេនីយ៍ត្រីស្នងការ បាននាំយកនូវអំណោចជាស្បៀងនិងបរិខាមួយចំនួនរបស់ឯឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯឧត្ដម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេមញ្ជាការទិសទី៤និងទិសទី៥ ប្រគល់ជូនបញ្ចាកាវរព្រំដែនចំនួន៣។
បញ្ជាការវរ៩១១ទទួលបានអង្ក១០ការ៉ុង ទឹកត្រី១០យួ ទឹកស៊ីអ៊ីវ១០យួ ទឹកសុទ្ធ១០០យួ ទឹកក្រូច១៣កេះ ត្រីខ៥កេះ ស្មើ៥០០កំប៉ុង មី៥០កេះតូច អាវភ្លៀង១០០ និងនំអន្សមចំនួន១២០។
សម្ភារៈ៨៩១ទទួលបានមានអង្ក១០ការ៉ុង ទឹកត្រី១០កេះ ទឹកស៊ីអ៊ីវ១០យួ ទឹកសុទ្ធ២០០យួ ទឹកក្រូច២០កេះ ត្រីខ៨កេះ មី២០កេះធំ អាវភ្លៀង៧០។
វរ៨១៥ទទួលបានអង្ក១០ការ៉ុង ត្រីខ៥កេះស្មើ៥០០កំប៉ុង មី៥០កេះតូច ទឹកក្រូច១៣កេះ ទឹកសុទ្ធ១០០យួ ទឹកត្រី២០យួ ទឹកស៊ីអ៊ីវ១០យួ អាវភ្លៀង១០០ និងនំអន្សមចំនួន១០០ផងដែរ៕