ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់រួម និង វត្ថុតាងថ្នាំញៀនមួយចំនួន
Mon,28 September 2020 (Time 09:22 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 434នាក់)


ខេត្តបន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានកម្លាំងជំនាញការិយាល័យគ្រឿងញៀនចុះស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមដឹងជនសង្ស័យមានឈ្មោះ នេត កុសល់ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជ្រែអីវ៉ាន់ ស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ជាមុខសញ្ញាចាស់ ដែលកម្លាំងនគរបាលក្រុងបានធ្វើការកំណត់និងតាមដានស្រាវជ្រាវយូរមកហើយទើបឈានដល់ការបង្រ្កាបបាននិងដក​ហូតបានវត្ថុតាងជាក់ស្តែងមានថ្នាំគ្រាប់ពណ៌ស្វាយមានរូបសត្វពីលើចំនួន ១១ដប់ ១គ្រាប់ និង ៥កំណាត់ ម្សៅក្រាម ស ថ្លាចំនួន ១ កូនថង់តូច ម្សៅម៉ត់ ស សង្ស័យខេហិតចំនួន ៤ កូនថង់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានរាងបេះដូងចំនួន ៥ គ្រាប់ កូនជញ្ជីងថ្លឹង ថ្នាំញៀន ១ ស្លាបព្រាជ័រសម្រាប់ចូកថ្នាំញៀន ៣ ថ្នាំទឹកប្រភេទដប សំរាប់សំងួតខេហិតចំនួន ១១ ដប ដែកកេះសម្រាប់ដុត ១ និងសំបកថង់​មួយចំនួន ដែលជនសង្ស័យបានលាក់ទុកនៅក្នុងបន្ទប់ស្នាក់នៅ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11990 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
37861 នាក់
ខែនេះ :
299356 នាក់
3 ខែនេះ :
664804 នាក់
សរុប :
13964844 នាក់