ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចុះជួយច្រូតកាត់ដណ្ដើមស្រូវពីជំនន់ទឹកភ្លៀង នៅស្រុកមង្គល់បូរី ពីសំណាក់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១
Mon,28 September 2020 (Time 04:08 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 481នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយ បានដឹកនាំកម្លាំងយោធាក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ ៥០០នាក់ ចុះជួយច្រូតកាត់ប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់ ស្រូវរបស់ពួកគាត់កាលពី ប៉ុន្មានថ្ងៃនាចុងសប្តាហ៍នេះក្នុងស្រុកមង្គលបូរី។

កម្លាំងយោធាបានសម្រុកចុះច្រូតកាត់ដណ្តើមយកស្រូវពីទឹក ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះនៅចំនុចភូមិក្រម៉ុលឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោកស្រី គង់ សុភាព មេឃុំរហាត់ទឹកបានលើកឡើងថា ស្រូវបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះ ពួកគាត់ធ្វើបានច្រើនសម្រាប់ឆ្នាំនេះ។ គ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរនាដើមរដូវធ្វើអោយស្រូវដែលបងប្អូនធ្វើបានត្រូវងាប់អស់ស្ទើរគ្មានសល់។
ស្រូវសេសសល់តិចតួចត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀងបន្ទាប់ពីស្រូវទុំជិតល្មមច្រូតកាត់ប្រមូលផល។

នៅប៉ុន្មានថ្ងៃនេះស្រូវប្រមាណជាង២០ហិតា របស់បងប្អូនប្រជាកសិករត្រូវបានទឹកជំនន់គ្រប់គ្រង ធ្វើអោយពិបាកក្នុងការច្រូតកាត់ប្រមូលផល តែអរគុណកងកម្លាំងយោធានៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ចេញកម្លាំងប្រមាណ ៥០០នាក់ជួយច្រូតកាត់ទាន់ពេលវេលាដណ្តើមស្រូវ បានមួយចំនួនធំពីទឹកជំនន់។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យប្រាប់ថា កងពលតូចថ្មើរជើងលេខ៥១ បានបញ្ចេញកម្លាំងយោធាចំណុះប្រមាណ ៥០០នាក់ដើម្បីជួយអន្តរាគមន៍ច្រូតកាត់ ប្រជាកសិករដែលរងគ្រោះទឹកជំនន់លិចស្រូវ។

បើយោងតាមរបាយការណ៍អាជ្ញាធរឃុំ បានអោយដឹងថាស្រូវរងគ្រោះមានប្រមាណជាង២០ហិតា ដូច្នេះកម្លាំងយោធាយើងត្រូវពួតដៃគ្នា ធ្វើការច្រូតកាត់ដណ្តើមស្រូវពីទឹកអោយទាន់ពេលវេលានិងរួចរាល់។
ថ្វីត្បិតការច្រូតកាត់មិនបានទាំងស្រុង តែយ៉ាងហោចណាស់កម្លាំងយើងអាចដណ្តើមយកស្រូវពីទឹកជំនន់បានពី៧០ ទៅ៨០ភាគរយដែរ ព្រោះថាការច្រូតស្រូវក្នុងទឹកមិនមែនជាការងាយស្រួលនោះទេ យើងមើលដើមស្រូវមិនឃើញ ហើយប្រឈមនិងសត្វអសិរពឹសទិច ឬខាំទៀតផង ជាក់ស្តែងនៅថ្ងៃទីមួយនៃការច្រូតកាត់នេះ ពលទាហានម្នាក់ដែលចុះទៅច្រូតក្នុងទឹកកណ្តាលវាលស្រែត្រូវក្អែបខាំចំក្បាលបណ្តាលអោយរងការឈឺចាប់ខ្លាំង។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បន្តថា នៅមានជាច្រើនទៀតនៃស្រុកនេះកំពុងបន្តរងគ្រោះ ដូច្នេះលោកត្រូវដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍បន្តរហូត ទឹកថមថយស្រកទៅវិញ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា កម្លាំងយោធា នៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីការងារស្នូល គឺតែងតែចូលរួមគ្រប់សកម្មភាពសង្គម ចុះជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជួសជុលផ្ទះសម្បែងជូនបងប្អូនរងគ្រោះ និងជាក់ស្តែងចុះជួយច្រូតកាត់ប្រមូលផលគ្រាដែលជំនន់វាយលុកស្ទើរតែរាល់ឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14152 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55137 នាក់
ខែនេះ :
255861 នាក់
3 ខែនេះ :
692873 នាក់
សរុប :
15526805 នាក់