ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរ៍សក្កិ យោធិនចូលនិវត្តន៍ និងយោធិនពិការចំនួន១៦០នាក់
ខេត្តសៀមរាប៖នៅព្រឹកថ្ងៃច័ន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភាគទី ៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរ៍សក្កិយោធិនចូលនិវត្តន៍ និងយោធិនពិការកងឯកភាព ទីបញ្ជាការយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករងសៀមរាប កំពង់ធំ ព្រះវិហារ និងកងពលតូចថ្មើរជើងលេខ ៤១ របស់យោធភូមិភាគទី៤។
ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការយោធភូមិទី៤ស្ពានក្អែកដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំទិសយោធភូមិភាគទី៤ មេបញ្ជាការ មេបញ្ជាការរង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បាទាខេត្ត នាយទាហាន នាយទាហានរង យោធិនចូលនិវត្តន៍ និងយោធិនពិការសរុបចំនួន២៥០នាក់។
សូមបញ្ជាក់ដែរថា កម្មវិធីបំពាក់ឋានន្តរ័សក្កិនេះមានចំនួន១៦០នាក់ ស្រី១២នាក់ក្នុងនោះ
-យោធិនចូលសោធននិវត្តន៍ចំនួន១៣៣នាក់ ស្រី១០ នាក់
-យោធិនពិការ ចំនួន៩០នាក់ ស្រី២នាក់
ដែរអញ្ជើញមកពី៥ អង្គភាព ទីបញ្ជាការយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំបន់ប្រតិបត្តិការសឹករងសៀមរាប កងពលតូចថ្មើរជើងលេខ ៤១៕