ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកឧត្តមសេនី​យ៍​ត្រី​ ស្នងកាខេត្តបាត់ដំបង ប្រគល់ត្រាស្ងួតដល់អធិការដ្ឋាននគរបាលក្រុង​ស្រុកទាំង១៤ ដេីម្បីប្រេីប្រាស់បម្រេីសេវាជូនប្រជា​ពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់ពេលវេលា
Mon,28 September 2020 (Time 12:55 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 382នាក់)


ខេត្តបាត់ដំបង៖ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ត្រាស្ងួតដល់អធិការដ្ឋាននគរបាលក្រុង​ ស្រុកទាំង១៤ ដេីម្បីប្រេីប្រាស់បម្រេីសេវាជូនប្រជា​ពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់ពេលវេលា នៅព្រឹកថ្ងៃ​ ចន្ទ​ ១១​កេីតខែ​ អស្សុជ​ ឆ្នាំ​ជូតទោ​ស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនី​យ៍ត្រី​ សាត​ គឹមសាន​ ស្នង​ការនៃ​ស្នងការដ្ឋាននគរបាល​ខេត្តបា​ត់​ដំបង​ បានណែនាំផ្តាំផ្ញេីដល់លោក​ លោកស្រីជាអធិការរងទទួលបន្ទកការងារគ្រប់គ្រងការ​ស្នាក់នៅ របស់អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ទាំង១៤​រួមជាមួយថ្នាក់ដឹកនាំផែនការងារអត្តស​ញ្ញាណកម្ម និងមន្ត្រីនគរបាលក្នុងផែនទាំងអស់ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល​ ត្រូវខិតខំយកចិត្តទុកដាក់បម្រេីសេវាជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់​ និងទាន់ពេលវេលា​ ចៀសវាងឱ្យបានជាដាច់ខាតនូវភាពអសកម្ម​ បង្កនូវភាព​យឺត​យ៉ាវ និងការលំបាកផ្សេងៗដល់ប្រជា​ពល​រដ្ឋ​ ហេី​យ​ក្នុងករណីលេចចេញនូវបាតុភាពអសកម្មណាមួយ ដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រ​ជា​ពល​​រដ្ឋលេីបញ្ហានេះ​ មន្រ្តីនគរបាលរូបនោះត្រូវទទួល​ខុសត្រូវចំពោះវិន័យកងកម្លាំងនគរបាលជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1827 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53360 នាក់
ខែនេះ :
279737 នាក់
3 ខែនេះ :
651012 នាក់
សរុប :
13931977 នាក់