លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ត្រីរដ្ឋបាលស្នងការខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧។
ក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខនោះដែរលោកឧត្តមសេនីយ៍ស្នងការ បាននាំយកអំណោយ
របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់អង្គភាពវរៈ៨០៧ រួមមាន៖
-អង្គ ចំនួន៥០០គីឡូក្រាម ស្មើរ១០ការុង
-មី ចំនួន៥០កេះតូច
-ទឹកសុទ្ឋ ចំនួន១០០យួរ
-ទឹកស៊ីអ៉ីវ ចំនួន១០យួរ
-ទឹកត្រី ចំនួន១០យួរ
-ត្រីខ ចំនួន០៥ កេះធំ
-ភេសជ្ជ: ranger ចំនួន១៧យួរ
-នំអន្សម ចំនួន១០០នំ
-អាវភ្លៀង ចំនួន១០០អាវ សរុបជាថវិការ ចំនួន៧,៨៥០,០០០ រៀល។
ក្រោយកម្មវិធីបានបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការ បន្តចុះត្រួតពិនិត្យតាមបណ្តាប៉ុស្តិ៍ទាំង០៩ ចាប់ពីប៉ុស្តិ៍ធ្លក រហូតដល់ប៉ុស្តិ៍ភ្នំប្រាក់ និងបន្តចុះសួរសុខ ទុក្ខលោកឧត្តមសេនីយ៍ត្រី ម៉ៅ រ៉ៃ ដែលបានចូលនិវត្តន៍ និងនាំយកសម្ភារ:មួយចំនួន មានដូចជា៖ទឹកត្រចៀកកាំចំនួន០៤យួរ ទឹកសុទវីតាលចំនួន០៣កេះធំ និងថវិការ ចំនួន៥០០,០០០រៀលផងដែរ៕