ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាម៉ារី បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែង
ខេត្តបន្ទាយមានជ័យ៖កំពុងជិៈម៉ូតូសុខៗក៏ស្រាប់តែ រថយន្តប្រភេទកាម៉ារី បានបុកពីក្រោយបណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ នៅនឹងកន្លែងយ៉ាងអាណោចអាធម្ម។
ករណីក៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៦-៣៧៧ ស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធមានឈ្មោះ តុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី អ្នករួមដំណើរជាប្រពន្ធ ឈ្មោះម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម ពាក់ស្លាក់លេខ បន្ទាយមានជ័យ 1V. 4443 លុះបើកដល់ចំណុចកើតហេតុស្រាប់តែរថយន្តម៉ាកតូយូតាកាម៉ារី ពណ៌ទឹកសមុទ្រ ផលិតឆ្នាំ1995 ពាក់ស្លាកលេខ ភ្នំពេញ.2E 2717 មកបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធនៅនឹងកន្លែង។ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុហើយរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ទោសួន នីប៉ូ បានបញ្ជាក់ទៀតថា មូលហេតុមកពូអ្នកបើករថយន្តក្នុងល្បឿនលឿនពេក។វត្ថុតាងម៉ូតូនិងរថយន្តយនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយចំពោះមុខច្បាប់។
ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រណៃណី ក្រោយពេលនគរបាលជំនាញពិនិត្យរួច៕