សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ ដល់គ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន ចេញសេចក្ដីណែនាំដល់គ្រប់បណ្ដាអគ្គនាយកដ្ឋាន ជំនាញពាក់ព័ន្ធនានាចំណុះក្រសួង រដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូចជាបណ្ដឹង សំណើរ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ៕ ព័ត៌មានលំអិតសូមអាននូវសេចក្ដីណែនាំរបស់សម្តេច ដែលមានដូចខាងក្រោម៖