ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្ត​បន្ទាយមានជ័យ ដឹកនាំ​កិច្ចប្រជុំពិ​និត្យ​ និងវាយ​តម្លៃ​លើ​ការរៀ​បចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យស​ម្បត្តិរបស់​រដ្ឋឆ្នាំគោល
Wed,23 September 2020 (Time 01:45 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 478នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ អញ្ជើ​ញជាអធិបតី​ក្នុងកិច្ចប្រជុំ​ពិនិត្យ​ និងវាយតម្លៃលើ​ការរៀប​ចំបញ្ជីសា​រពើ​ភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(២០១៩ )។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសា​លាខេត្ត ដោយមានការចូលរួមពី លោក សុខ ធី តំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោកបឹង គឹមសឹង ប្រធានមន្ទីរ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្ត​បន្ទាយ​មា​នជ័យ និងមន្ត្រីពាក់ពន្ធជាច្រើននាក់ទៀត។

លោក បឹង គឹមសឹង បានមានប្រសាសន៍ថា ការធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋ កើន​ឡើង​និងថយចុះឆ្នាំ២០២០ និងឆ្នាំ​២០២១នេះមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ដែលត្រូវ​ធ្វើប​ញ្ជីសារពើរ​ភ័ណ្ឌតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើងឬធ្វើថយចុះសម្រាប់ឆ្នាំ២០២០ ក្នុង​ចន្លោះឆ្នាំនីមួយមានចំនួន១២១អង្គភាពរួមមានមានមន្ទីរអង្គភាពចំណុះ៤៧ អង្គភាពចំណុះ ក្រុង ស្រុក៩ ឃុំ សង្កាត់៦៥​បានអនុវត្តរួចរាល់ចំនួន១២០អង្គភាពចំណុះ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា យោងតាមអនុក្រឹត្យលេ​ខ៦៦ស្ដីពីការចុះ​បញ្ជីទ្រព្យសម្បត្តិ​រដ្ឋមួយ​ដែលបានកត់ត្រាទុកក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមគោលត្រូវបំ​ពេញទិន្នន័យរបស់​ព្រទ្យសម្បត្តិនិមួយៗ ឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ​ដោយអនុលោមតាម​បែបបទនីតិវិធី​និងទម្រង់គំរូ​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្វើប័ណ្ណកម្មសិទ្ធិផ្អែកតាមអនុក្រឹត្យលេខ ៦៦ក្នុងមាត្រា២១ស្តីពី​ការចុះបញ្ជីអចលនទ្រព្យ ​និងស្នើរសុំវិញ្ញាបនបត្រសម្កល់ម្ចាស់អចលវត្ថុ ឬបណ្ណសម្គាល់សិទ្ធិ​កាន់កាប់​អចលនវត្ថុនៃអចលនទ្រព្យទាំងអស់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ​លើកដំបូង លើដីសាធារណៈ​របស់ដីរដ្ឋដីឯ​កជននៃគ្រឹះស្ថានសាធារ​ណៈរដ្ឋបាលព្រម​ទាំងរបស់វត្ត​បានលើកលេងកា​រយកតម្លៃ​សេវាសាធារណៈ។ក្នុងកិច្ចប្រជុំ​នោះដែរឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ដែរថា តាមការប្រ​កាសរបស់អន្តរក្រសួង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ជាមួយក្រសួងរៀបចំដែនដី​នគររូបនីយ​កម្ម និងសំណង់ររៀបនៃ​ការរៀបចំចុះឯកសារ បញ្ជីសារពើភណ្ណទ្រព្យ​សម្បត្តិរដ្ឋ២០២០លិខិត​បង្គាប់ការ​ របស់អង្គភាពសាម៉ីពីភ្ជាប់មកនូវឯក​សារយោងអនុក្រិត្យលេ​ខ៦៦សារាចរលេខ ០៧ ចុះថ្ងៃទី ៣០ខែមិថុនាឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ហេតុរបស់អង្គភាពសមី តារាង​បញ្ជីឈ្មោះអង្គភាពប្រើប្រាស់និងការិយាល័យឬផ្នែកចំណុះរបស់អង្គភាពប្រើប្រាស់ តារាងដីធ្លី​និងអាគាតា​រាងសលាកបត្រលម្អិតអំពីដី បើមានប្លង់សូមភ្ជាប់ តារាងសលប​ត្រលម្អិតនៃអា​គារសង់​នៅលើដី តារាងបរិក្ខាបច្ចេកទេសឧស្សាហកម្ម តារាងយានយន្ត​នឹងគ្រឿងចក្រតា​រាងសម្ភារៈនិង​សង្ហារឹម តារាងសរុប​នៃការធ្វើប័ណ្ណសំគាល់សិទ្ធិ​កាន់កាប់អចលនៈវត្ថុ តារាងវាយតម្លៃអចនទ្រព្យ និងផែនការធ្វើប័ណ្ណកម្មសិទ្ធ តារាង​សង្ខេបតម្លៃទ្រព្យសម្បត្តិរដ្ឋ តារាងឧបសម្ព័ន្ធសន្តិនៃទ្រព្យ​សម្បត្តិរដ្ឋរយៈពេល​ខ្លីតិចជាងមួយឆ្នាំឧបសម្ព័ន្ធទ្រព្យសម្បត្តិ​ការកើនឡើង និងថយចុះឆ្នាំ២០២​០ដល់ឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14308 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
55293 នាក់
ខែនេះ :
256017 នាក់
3 ខែនេះ :
693029 នាក់
សរុប :
15526961 នាក់