ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនឈានទៅដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនិងវត្ថុតាង
Tue,22 September 2020 (Time 05:36 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 385នាក់)


ខេត្តបន្ទាយមានជ័យ៖ យោងតាមការស៊ើបអង្កេតជាក់ស្ដែង នៅវេលាម៉ោង១៣/០០នាទី នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួនមួយនាក់ឈ្មោះ កង់ បួន ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងនោះលោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឱ្យដឹងថា ការបង្រ្កាបករណីខាងលើនេះកម្លាំងរបស់លោកដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៣កូនថង់ ស្មើនឹង ៥,០៦ក្រាម, ទូរស័ព្ទដៃ០១គ្រឿង, នាឡិការដៃ០១គ្រឿង និងសម្ភារៈសម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋាន អ.ហ ស្រុក ដើម្បីធ្វើការសាកសួរ ក្រោយពីកម្លាំងជំនាញបទល្មើសគ្រឿងញៀសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនពីក្រុងប៉ែតប៉ែត ហើយយកមកលក់ចែកចាយបន្តនៅស្រុកម៉ាឡៃនេះ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញកសាងសំណុរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តដើម្បីចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5524 នាក់
ម្សិលមិញ :
3660 នាក់
សប្តាហ៍នេះ :
79816 នាក់
ខែនេះ :
282410 នាក់
3 ខែនេះ :
634404 នាក់
សរុប :
13887801 នាក់