ម្ចាស់ភោជនីដ្ឋាន( Hua tian xie restaurant ) បាននាំយកអំណោយមកប្រគល់ជូន....
ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍អជីវករក្រុងប៉ោយប៉ែត(ម្ចាស់ភោជនីដ្ឋានHua tian xie restaurant) បាននាំយកអំណោយមកប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្ត និងការដូរអនុស្សាវរីយ៍សម្រាប់លោកមេបញ្ជាការក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។ អំណោយរួមមានដូចជា៖ អង្ករទម្ងន់ ៥០០ គីឡូក្រាម, ទឹកសុទ្ធវីតាល់ចំនួន ៥០ កេស, មីចំនួន ២៤ កេស, ត្រីខកំប៉ុងចំនួន ០២ កេសធំ, ទឹកក្រូចចំនួន ០៣ កេស។
1.ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់អជីវករក្រុងប៉ោយប៉ែតជួបប្រទះតែសេចក្តីសុខទាំងក្រុមគ្រួសារ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តប្រកបមុខរបរកាន់តែរីកចម្រើនជារៀងរហូត និងជួបប្រទះពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕