ជនសង្ស័យម្នាក់ ធ្វើសកម្មភាពយកដប់សាំងគប់ចូលផ្ទះ លោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចបាន
រាជធានីភ្នំពេញ៖ក្រោយពេលជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកដប់សាំងគប់ចូលផ្ទះលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ នៅសង្កាត់ព្រៃវែងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃវែង សហការណ៍ជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចផ្លូវបេតុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ។
លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌខណ្ឌដង្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅម្តុំចំណុចឃាត់ខ្លួនខាងលើ។លោកបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានយកដបច្រកសាំងចំនួន២លីត្រ រួចគប់ចូលក្នុងបរិវេណផ្ទះជនរងគ្រោះបណ្តាលឲ្យឆេះ ភ្លាមៗនោះត្រូវអ្នកជិតខាងបាននាំគ្នាជួយពន្លត់ ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមតិតិវិធី៕