គណនីហ្វេសប៊ុកមួយឈ្មោះ«Bee Nang Sad» បានបង្ហោះរឿងឪពុក ប្រើហិង្សាលើកូនស្រី ដូចសត្វធាតុ នៅក្រុងបាវិត
ខេត្តស្វាយរៀង៖យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Bee Nang Sad» បានធ្វើការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នូវសកម្មភាពវីឌឺអូរឪពុកបានប្រើហិង្សាលើកូនស្រីរបស់ខ្លួនដូចសត្វធាតុ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបង្ហោះជាវីឌឺអូរ និងសសេដែលមានខ្លឹមសារថា «ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ។ព្រោះឪពុកក្មេងស្រីនេះ បានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។ ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេ បានត្រឹមលួចថតទុកជាភស្តុ តាង ជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេ បងប្អូនជួយមើលហើយគិតតាមការគួរផង»។
លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ដែលពេលនេះ លោកនាយប៉ុស្តិ៍ច្រកម្ទេសកំពុងធ្វើការសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី។
លោកអធិការបន្តថា លោកបានអោយលោកនាប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយដែរ ។
ពាក់ពន្ធ័បញ្ហាខាងលើនេះដែរនាវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ហ្វេសប៊ុកឈ្មោះ «Bee Nang Sad» បានបន្តបង្ហោះដោយមានរួបថតនិងខ្លឹមសារថា«ខ្ញុំសូមថ្លែងអំណអគុណដល់ក្រុមសមត្ថកិច្ចខេត្តស្វាយរៀង ដែលយកចិត្តទុកដាក់ នឹងរឿងក្នុងគ្រួសារ អគុណដែលជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំ។ឥឡូវនេះជនល្មើសត្រូវបានបញ្ជូនឡើងទៅខេត្តហើយរងចាំការកាត់ទោស មិនគួរណាពូធ្វើដល់ថ្នាក់នឹងដាក់កូនទេ សុំទោសណាពូ ទង្វើពូជ្រុលហួសហេតុពេកហើយ»។
ជុំវិញរឿងរាវអំពើហឹង្សាខាងលើនេះមហាជនស្នើសមត្ថកិច្ច ជួយចាត់ការតាមនីតិច្បាប់ផងចុះ ដើម្បីកុំឲ្យជនជាឪពុកចិត្តតិរច្ឆានម្នាក់ មានឱកាសប្រើហឹង្សា លើកូនបន្តទៀត៕