អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះជួយសង្គ្រោះពលរដ្ឋ រងផលប៉ះពាល់ដោសារជំនន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ដោយសារធាតុអាកាសភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់ បង្កឲ្យជនលិចដល់លំនៅដ្ឋានពលរដ្ឋ នៅល្ងាចថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី និងសមត្ថកិច្ច អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមទីតាំងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់ ជាប់នឹងផ្លូវជាតិលេខ៤។
ដោយផ្អែកលើស្ថានភាពធាតុអាកាសភ្លៀងនៅតែបន្តធ្លាក់បែបនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ច ដាក់ប្រចាំការនៅតាមទីតាំងងាយរងគ្រោះ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើង ដើម្បីរកទីទួលមានសុវត្ថិភាពផងដែរ៕