ចាប់ឃាត់ខ្លួន ជនដៃដល់ជាមន្ត្រីយោធា ដកកាំភ្លើងខ្លីបាញ់សម្លាប់ពលរដ្ឋ ទាំងកណ្ដាលហ្វូងមនុស្ស នៅពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ពលរដ្ឋម្នាក់ ត្រូវជនដៃដល់ដែលគេដឹងថាជាមន្ត្រីយោធា បានដកកាំភ្លើងខ្លីបាញ់សម្លាប់ទាំងកណ្ដាលហ្វូងមនុស្ស ដោយមិនដឹងពិមូលហេតុ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង កាលពីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ភេទប្រុស អាយុជាង៣០ឆ្នាំ មានលំនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ចំណែកជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។
ប្រភពបន្តថា នៅមុនពេលកើតហេតុមិនដឹងថា មានរឿងអ្វីនោះទេ? ស្រាប់តែមន្ត្រីយោធាឈ្មោះ ផល បានដកកាំភ្លើងខ្លីមកបាញ់សំដៅទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្តង។ក្រោយបាញ់សម្លាប់គេហើយ ជនដៃដល់បានទៅសម្ងំនៅក្នុងផ្ទះប្រជាជន តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ចាប់បានជនដៃដល់ យកទៅផ្ដន្ទាទោសតាមច្បាប់។ដោយឡែកសព សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕