ឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ជាង៤០០នាក់
ខេត្តព្រះសីហនុ៖មានប្រសាសន៍ទៅកាន់ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តន៍ចំនួនជាង៤០០នាក់ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន។ផ្តើមចេញពីកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយបញ្ចេញសាច់ប្រាក់ ជួយប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និង គោលនយោបាយជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនមានការបង់ប្រាក់ថែមទៀតផង ហើយសមិទ្ធិផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ពូមីងជានិវត្តន៍ ជនរបស់យើង។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុសបញ្ជាក់ថា ជារៀងរាល់ឆ្នាំយើងធ្វើការជួបជុំគ្នារយៈពេលពីរដង គឺនៅមុនបុណ្យចូលឆ្នាំខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ។ជាមួយគ្នានោះដែរឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកដែលបានបំពេញតួនាទីភារកិច្ចបានល្អនារយៈពេលកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានិងនិវត្តន៍ជន។ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ៕