ប្តីចិត្តព្រៃផ្សៃលេងលះគ្នាប្រពន្ធហើយ ចិត្តចង់រួមរ័ក ប្រពន្ធមិនព្រម កាប់ប្រពន្ធ៥កាំបិតបណ្តាលឲ្យរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារប្តីចិត្តអប្រិយលេងលះគ្នាហើយចិត្តចង់រួមរ័ក ប្រពន្ធមិនព្រមកាប់ប្រហាចំនួន៥កាំបិតយ៉ាងសាហាវរួចរត់គេចខ្លួនបាត់។ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ពាក់ពន្ធ័ករណ៍អំពើហឹង្សានេះបើតាមលោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាង ឆវី ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ចំណែកជនសង្ស័យមានឈ្មោះ ហាន តៃ ភេទប្រុសអាយុ៤៩ឆ្នាំ។
លោកអធិការបញ្ជាក់ថា ស្ត្រីរងគ្រោះ និងជនដៃដល់ជាប្តី បានធ្វើលិខិតលែងលះគ្នា កាលពីថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ដោយបាននាំគ្នាទៅផ្តឹតមេដៃ នៅផ្ទះលោកមេភូមិ ចំណែកបុរសជាប្តីសុខចិត្ត ចុះចេញពីផ្ទះហើយទៅរស់នៅជាមួយប្អូន ដែលមានផ្ទះជិតផ្ទះជនរងគ្រោះចំណែកស្ត្រីរងគ្រោះរស់នៅម្នាក់ឯង។រីឯកូនចំនួន៣នាក់បានទៅធ្វើការនៅប្រទេសថៃ នៅពេលដែលលេងគ្នាហើយប្តីបានយកស្រីមកដេកនៅនឹងផ្ទះ ពេលប្រពន្ធទៅធ្វើការនៅថៃជាមួយកូន ដើម្បីរកលុយមកដោះបំណុលសងជំពាក់គេ ចំណែកប្តីវិញពេលដែលប្រពន្ធ និងកូនផ្ញើរលុយមកឲ្យប្តីសងគេ បែជាយកលុយនេះទៅឲ្យស្រីស្នេហ៍មកដេកនៅផ្ទះសប្បាយម៉ាអស់ដៃ ពេលប្រពន្ធត្រឡប់ពីថៃ មកផ្ទះវិញបានឃើញប្តីយកស្រីមកដេកនឹងផ្ទះ មិនបាននិយាយស្តីអ្វីទេ ដោយគ្រាន់តែប្រាប់ថា បើលេងស្រីឲ្យចេះការពារ បន្ទាប់មកបុរសជាប្តីបានដឹកស្រីទៅបាត់។លុះ៧ថ្ងៃបានកន្លងផុតជនដៃបានសុំលុយប្រពន្ធចំនួន៥ពាន់បាតធ្វើម៉ូតូម៉ូតូ តែប្រពន្ធថា ម៉ូតូថ្មីខូចវាអី ធ្វើម៉ូតូមួយទៀត ពេលប្រពន្ធឲ្យលុយប្តីយកលុយទៅដេកជាមួយស្រីបន្ត ចំណែកម៉ូតូមិនបានធ្វើហើយផ្ទុះរឿងប្តីបានធ្វើការគំរាមលែងលះគ្នា ដោយប្រពន្ធឆ្អែតចិត្តដ៏ទង្វើថោកទាបប្តីបន្តទៀត មិនបានសរសេរលិខិត ដោយខ្លួនឯងហើយនាំគ្នាទៅផ្តឹតមេដៃនៅផ្ទះមេភូមិតែម្តង។
ក្រោយពីលែងលះគ្នាហើយ បុរសជាប្តីនោះចង់មកផ្សះផ្សារជាមួយប្រពន្ធវិញតែប្រពន្ធមិនព្រម ហើយប្អូនបង្កើតជនដៃនិយាយថា រឿងនេះបងទេជាអ្នកខុស តែបើចង់ជួបចែវិញចាំរកចាស់ទុំទៅនិយាយជាមួយចែ ។
នៅយប់ថ្ងៃកើតហេតុមិត្តភ័ក្រ្តជនរងគ្រោះ បានមកឌុបជនរងគ្រោះ ទៅហូបបាយនៅផ្ទះរបស់គេ នៅពេល ឌុបមកផ្ទះវិញឈប់នៅមុខផ្ទះ ស្រាប់តែពេលនោះប្តីបានដើរតម្រង់មកដោយមានកាន់កាំបិតខ្វែវ ស្ទុះមកអោបប្រពន្ធពេលនោះក៏មានការប្រតាយប្រតប់គ្នា ជនដៃដល់កាប់ទៅលើកប្រពន្ធ៥កាំបិត ចំមុខចំច្រមុះមកត្រចៀកត្រូវមាត់មកថ្គាម ត្រូវស្មា ខាងស្តាំត្រូវកញ្ចឹង ក ត្រូវកំភួនដៃឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីចំណែក ជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានកាន់កាំបិតរត់គេចខ្លួនបាត់ ពេលនេះកំលាំងនគរបាលស្រុក កំពុងធ្វើ ការស្រាវជ្រាវ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕