ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីណែនាំ​ ស្តីពីការកា​រពារ និងការទប់ស្កាត់ការរី​ករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធិ​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
Tue,01 September 2020 (Time 12:51 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 536នាក់)


ខេត្តសៀមរាប៖មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បានសហកា​រជាមួយ​ព្រះមេគ​ណខេត្ត​សៀមរា​បទាំងពីរគណៈ ប្រជុំន្វត្តរា​ជបូណ៌ សង្កាត់សា​លាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប​កាលពី​រសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បាន​រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ​ ស្តីពីការការពារ និងការទ​ប់ស្កាត់កា​ររីករាល​ដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ ក្រោមអធិបតីភាព ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តគ​ណមហានិ​កាយ ព្រះគ្រូធម្មរាជវិរិយ ឈួន ឆ្លង សុឆន្ទធម្មោ ព្រះធម្មធរគណខេត្តគណៈធម្មធម្មយុត្តិកនិការ តំ​ណា​ង​ព្រះរាជសាន្តិនគរ ព្រះមេគណខេត្ត និងលោក លិញ ម៉ៅ អនុប្រធានមន្ទីរធម្មការ និងសា​សានា​ខេត្តសៀមរាប តំណាងលោកវណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងបាននិ​មន្ត-អញ្ជើញចូល​រួមពីព្រះគ្រូអនុគណក្រុង-ស្រុក លោកអនុប្រ​ធានការិយាល័យ​កិច្ចការព្រះ​ពុទ្ធសាស​នាផ្សារភ្ជាប់នឹងសង្គម នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ។

កិច្ចប្រជុំនេះដែរ​ ដើម្បីផ្សព្វផ្សាយលិខិ​តលេខ​ ១៤/២០ ក.ធ.ស.សណន ស្តីពីការរៀបចំពិធីបុណ្យ​កាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហា​និភ័យនៃការរីក​រាល​ដាលជំងឺកូវីដ-១៩ និងព្រះរាជសារលេខ២០១/២០ ស.ន.ក.ជ របស់គណៈសង្ឃនា​យកនៃព្រះ​រាជា​ណាចក្រកម្ពុជា ព្រះរាជសង្ឃប្រកាសរបស់​សម្តេចព្រះសង្ឃនាយ​កគណៈធម្មយុត្តិក​និកាយ នៃព្រះរាជា​ណាចក្រកម្ពុជា និងលិខិតលេខ១៨៣ សខល ស្តីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ​ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់ក្រសួងសុខាភិបាល ។

ដូចនេះសូមព្រះគ្រូអនុគណក្រុង​ ស្រុក ព្រះតេជព្រះគុណគ្រប់អង្គ យកព្រះទ័យទុក​ដាក់ប្រុងប្រយ័ត្ន​ឲ្យបានខ្ពង់ខ្ពស់នៅរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងនេះ និងសូមឲ្យជួយណែ​នាំទៅដល់ព្រះ​ចៅអធិការ និងអាចារ្យ គណៈកម្មការគ្រប់វត្តអារាម ឲ្យរៀបចំទីកន្លែងសម្រាប់លាងដៃ និង អាកុល ជែល សម្រាប់លាងដៃ មុននឹងចូលប្រគេនចង្ហាន់ ឬទេយ្យវត្ថុផ្សេងៗ ដល់ព្រះសង្ឃ ហើយត្រូ​វណែនាំដល់ព្រះគ្រូអនុគណ តំណាងព្រះគ្រូអនុគណ ត្រូវផ្សព្វផ្សាយដល់ព្រះ​ចៅអធិការ​គ្រប់​វត្តអា​រាម និងអនុវត្តការណែនាំរបស់គណៈសង្ឃនាយក ក្រសួងធម្មការ និងសាសនា និងក្រ​សួង​សុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7499 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
48484 នាក់
ខែនេះ :
249208 នាក់
3 ខែនេះ :
686220 នាក់
សរុប :
15520152 នាក់