ប្រពន្ឋ និងប្រុសសាហាយ រៀបគំរោងធ្វើឃាតជនរងគ្រោះជាប្តី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ
ខេត្តកំពង់ស្ពឺ៖ករណីរពន្ឋ និងប្រុសសាហាយ រៀបគំរោងធ្វើឃាតជនរងគ្រោះជាប្តី ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
ពាក់ពន្ធ័ទៅនឹងករណីខាងលើនេះ បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ត្រីដែលនាំប្រុសសាហាមកចាំកាប់ប្តីនោះមានឈ្មោះ ឃឺន ស្រីរដ្ឋ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបានប្រើល្បិច ឲ្យប្តីឈ្មោះ ជឿន ធារ៉ា អាយុ១៧ឆ្នាំ (ប្តី) រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ថាឲ្យជូនទៅហូបមីហិរ នៅផ្សារថ្នល់ទទឹង លុះដល់ម៉ោង៨យប់ទើបត្រឡប់ទៅវិញ ខណៈនោះឈ្មោះ ស្រី រដ្ឋ បានទូរសព្ទ័ហៅឲ្យឈ្មោះ ធីម ធា ហៅហ័ង អាយុ២០ឆ្នាំ មកសម្លាប់ប្តីខ្លួន ជិះតាមផ្លូវ៥១ ដល់ចំណុចខាងត្បូង វត្តអង្គតាឡិក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ដោយជនសង្ស័យ ឈ្មោះ ធា ជិះម៉ូតូ ម៉ាកវេវ ពណ៌ ខៀវ គ្មានស្លាកលេខដល់ចំណុចខាងលើ។
ប្រភពបានបន្តថាជនសង្ស័យបានឃាត់ ម៉ូតូជនរងគ្រោះរួចឈ្មោះស្រី រដ្ឋ ចុះពីម៉ូតូ ក៏យកដាវកាប់ លើឈ្មោះ ជឿន ធារ៉ា តែកាប់មិនត្រូវជនរងគ្រោះ ដោយសារជនរង គ្រោះមានការសង្ស័យជាយូមកហើយ ទើបគេចទៅត្បូងបាត់។ណែកជនសង្ស័យបានដឹកឈ្មោះ ស្រី រដ្ឋ មកលេងសួនច្បារខេត្តកំពង់ស្ពឺ៕