យុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាពដល់សិស្សានុសិស្ស តាមថ្នាក់រៀនដែលទើបចូលរៀន នៅស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖យុវជនកាកបាទក្រហមកម្ពុជា ចំនួន១០នាក់ ស្រី ៨នាក់ ដឹកនាំដោយអ្នកគ្រូទីប្រឹក្សា នៃវិទ្យាល័យ ហ៊ុនសែន ស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច រោចខែភទ្របទ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស តាមថ្នាក់រៀនដែលទើបចូលរៀននាសប្តាហ៍នេះ ដែលមានយុវសិស្សចូលរួមសរុបចំនួន ៥៦នាក់ ស្រី៣១នាក់។
សកម្មភាពចុះអប់រំផ្សព្វផ្សាយខាងលើនេះ មានគោលបំណងចង់អោយសិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ កាត់បន្ថយអត្រាស្លាប់ របួស និងលើកម្ពស់សិទ្ធិជនពិការ តាមរយះសម្មភាពដូចខាងក្រោម៖
១-ផ្សព្វផ្សាយអំពីសារប្រយោជន៍ និងពន្យល់អំពីវិធី៥ជំហាននៃការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
២-ផ្សព្វផ្សាយ និងចែកសន្លឹកឯកសារអនុក្រឹត្យផាកពិន័យថ្មី (ជំពូកទី៣ មាត្រាទី៦ ចំណុចលេខ១ និងលេខ២ ) បានចំនួន៧០សន្លឹក ខិតប័ណ្ណពិការខ្ញុំអាចធ្វើបាន ចំនួន៧០សន្លឹក ប័ណ្ណចំណាំងផ្លាត បន្ថយល្បឿន ចំនួន៥០សន្លឹក បិទផ្ទាំងរូបភាពផ្ទាំងធំ១០សន្លឹក សន្លឹកប័ណ្ណការពាក់មួកសុវត្ថិភាពត្រឹមត្រូវបានចំនួន៧០សន្លឹក៕