សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលអំណោយមនុស្សធម៌ជាថវិកា ពីក្រុមហ៊ុន 7NG ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្ត
ខេត្តកណ្តាល៖លោកជំទាវ ស្រី សុធាឫទ្ធិ អគ្គនាយិការង ក្រុមហ៊ុន 7NG រួមនឹងក្រុមការងារ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ ជាថវិកាចំនួន៣០០០០ដុល្លារ ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល និងក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ" ខ្ញុំ សន្តិភាព និងកាកបាទក្រហមកម្ពុជា " ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭក។
នាឱកាសនោះឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បាននឹងកំពុងអភិវឌ្ឍស្ថាប័នមនុស្សធម៌របស់ជាតិ ដោយមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងមានកោតសរសើរពីថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ក្នុងនោះឯកឧត្ដមបានថ្លែងអំណរគុណចំពោះ លោកជំទាវ ស្រី សុធាឫទ្ធិ អគ្គនាយិការង ក្រុមហ៊ុន 7NG ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា៕