ឯកឧត្តម ម៉ៅ ធនិន បន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនប្រជាពលរដ្ឋ បានចំនួន៣៤ករណី នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន៣៤ករណី នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។
កិច្ចសម្របសម្រួល និងដោះស្រាយបញ្ហាខាងលើ បានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត,លោក លោកស្រីអភិបាលរងខេត្ត,ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បញ្ហាដែលត្រូវធ្វើការសម្របសម្រួលទាំង៣៤ករណី គឺចាប់ផ្តើមពីម៉ោង ៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង ៣ និង០០នាទីរសៀល រួមមាន៖បញ្ហាទំនាស់ដីធ្លី ទំនាស់ក្រុមគ្រួសារ បញ្ហាឆបោក-លួច បញ្ហាប្រវ៉ាស់គោ-ក្របី បញ្ហាកម្ចីប្រាក់ ទំនាស់ដីកេរ្តិ៍ និងទំនាស់ក្នុងវត្តអារាម...។ល៕