ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ ឆ្នាំ២០២០ លើរបៀបវារៈសំខាន់ៗចំនួន៧
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
របៀបវារៈសំខាន់ៗដែលបានលើកឡើងក្នុងកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខេត្ត
៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការចំណូលចំណាយថវិកា រដ្ឋបាលខេត្តគម្រោង អភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ឆ្នាំ២០២១
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើឯកសារនានាសម្រាប់ដំណើរការរៀបចំដំណើការ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០៖
-ប្រតិទិនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា
-របាយការណ៍បូកសរុបរយៈពេល៩ខែ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
-របាយការណ៍វឌ្ឍនភាព នៃការឆ្លើយតបសំណើ សំណូមពរ លើកឡើងក្នុងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
៦-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែកញ្ញា ឆ្នាំ២០២០
៧-ផ្សព្វផ្សាយ៖
-លិខិតលេខ:៧៥១ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីករណីគោរពស្នើសុំគោលការណ៍ ដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៅក្នុងខែធ្នូ ឆ្នាំ២០២០។
-លិខិតលេខ:០៧៦ ល.ប./ក.ណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល ស្តីពីសំណើសុំកិច្ចសហការ និងគាំទ្រការផ្តល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះផ្លូវការ ឆ្នាំ២០១៩។
-គោលការណ៍ណែនាំលេខ:១១៧ សខល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រាមានសារធាតុមេតាណុលកម្រិតខ្ពស់។
-លិខិតលេខ:៣០៤ លស ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់អំពើការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំនៅកន្លែងប្រកបអជីវកម្មផ្សេងៗ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ និងបង់រំលស់អចលទ្រព្យ។
៨-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត ដោយកំណត់យកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០៕