ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មេឈ្មួញឈើដុះស្លែឈ្មោះ ដំ និង ឈ្មោះ ពៅ ដឹកជញ្ជូនឈើខុសច្បាប់ ចូលមកខេត្តសៀមរាបយ៉ាងរលូន ខណ:ដែលមន្រ្តីជំនាញមិនអើពើ សង្ស័យបានប្រយោជន៍ពីក្រុមឈ្មួញហើយទើបមិនដែលឃើញបង្កាប
Sun,09 August 2020 (Time 09:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 372នាក់)


ខេត្តសៀមរាប៖ ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកស្វាយលើ បានអោយសារព័ត៌មានដឹងថា នៅយប់វេលាម៉ោង ១២ រំលងអាធ្រាត ឈានចូលថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ ក្រុមឈ្មួញដុះស្លែដឹកជញ្ជូនឈើឈ្មោះ ដំ និង ឈ្មោះ ពៅ ត្រូវបានគេដឹងថា ជាមន្រ្តី ប៉េអឹម បានធ្វើសកម្មភាពដឹកឈើខុសច្បាប់ចេញពី ស្រុកស្វាយលើ សម្រុកចូលខេត្តសៀមរាបយ៉ាងរលូន និង មិនរំខានដល់មន្រ្តីអាជ្ញាធពាក់ព័ន្ធក្នុងមូលដ្ឋាន ស្រុក ខេត្តសៀមរាបឡើយ។

បើតាមប្រភពច្បាស់ការ ១បានបព្ជាក់បន្ថែមថាក្រុមមេឈ្មួញដុះស្លែខាងលើមានឈ្មោះ ដំ និង ឈ្មោះ ពៅ ជាមន្រ្តី ប៉េអឹម បានធ្វើការត្រូវរ៉ូវគ្នាជា១មន្រ្តីអាជ្ញាធរ ក្នុង មូលដ្ឋាន និង មន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធក្នុងស្រុកខេត្តរួចអស់ទៅហើយ ទើបពួកមេឈ្មួញខាងលើនេះអាចធ្វើចរាចរណ៍ រកស៊ីមុខជំនួញដឹកជញ្ជូនឈើខុសច្បាប់ទៅយ៉ាងរលូនបែបនេះ និង គ្មានសម្ថតកិច្ច ឬ ស្ថាប័នណាហ៊ានធ្វើការបង្រ្កាប និង ទប់ស្កាត់ទាល់តែសោះ។ មហាជនបានលើកឡើងថា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ខំចេញលិខិត និង ដាក់បទបព្ជាអោយមន្រ្តីរបស់ខ្លួនយកចិត្តទុកដាក់ការទប់ស្កាត់ បង្រ្កាបរាល់បទល្មើសឈើខុសច្បាប់។ ដែលកំពុងកើតឡើង នៅតាមបណ្ដារខេត្តស្រុក ១ ចំនួន គឺត្រូវទប់ស្កាត់អោខានតែបាន។

តែផ្ទុយទៅវិញយើងក្រឡេកមកមើលបទល្មើសក្នុងខេត្តសៀមរាបវិញយើងឃើញថា បទល្មើសឈើខុសច្បាប់ ទឹកចូលគគ្រឹក គគ្រេង និង យ៉ាងអនាធិបតេយ្យ គឺសម្រុកដឹកចូលមកខេត្ត សៀមរាបដោយមិនញញើតច្បាប់បន្ទិចសោះឡើយ។ព្រោះតែមានមន្រ្តី ១ចំនួនតូចនៅក្នុងខេត្តធ្វើជាអ្នកបើកភ្លើងខៀវ និង មើលផ្លូវអោយទើបក្រុមឈ្មួញទាំងនេះដឹកជព្ជួានឈើខុសច្បាប់ បានដោយរលូន។ ចំណែកលោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និង លោកទា គឹម សុទ្ធប្រធានមន្ទីកសិកម្ម វិញបែរជាសម្ងំស្ងៀម បណ្ដែរបណ្ដោយអោយក្រុមឈ្មួញឈ្មោះដំ និងឈ្មោះ ពៅ ជាមន្រ្តី ប៉េអឹម ធ្វើព្យុះធ្វើភ្លៀងតាមតែអំពើរចិត្ត ។

ទោះជាមានការរិះគន់ និង ធ្វើការចោទប្រកាន់ពីមហាជនទៅលើមន្រ្តីជំនាញ និង ស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះសារព័ត៌មានយើង នៅមិនទាន់ទទួលបានការបំភ្លឺពីសារមីខ្លួនខាងលើនៅឡើយទេ ដោយសារអង្គភាពយើងគ្មានលេខទូរស័ព្ទមន្រ្តីជំនាញ និង ស្ថាប័នពាក់ព័ន្ធដើម្បីសុំការបំភ្លឺ។ ដូច្នេះ អង្គភាពគេហទំព័រមរស្មី ជាយដែន យើង និងរង់ចាំការបំភ្លឺពីសារមីខ្លួនខាងលើរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
199 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
49954 នាក់
ខែនេះ :
278355 នាក់
3 ខែនេះ :
645840 នាក់
សរុប :
13938925 នាក់