ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារមួយចំនួន ស្ដីពីការរៀបចំកម្មវិធី សម្រាកក្នុងថ្ងៃសងឈប់សំរាក ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍
Sat,08 August 2020 (Time 07:36 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 448នាក់)


ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំ ពិភាក្សាជាមួយមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងារមួយចំនួន ស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាក ដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ហើយអាជ្ញាធរខេត្តក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្តផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកំសាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ ដោយរដ្ឋបាលខេត្តបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
347 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50102 នាក់
ខែនេះ :
278503 នាក់
3 ខែនេះ :
645988 នាក់
សរុប :
13939073 នាក់