ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក​ម្លាំងនគរបាលក្រុងប៉ៃលិន ចា​ប់ឃាត់​ខ្លួន​ជនសង្ស័យ​១នាក់ ពា​ក់ពន្ធ័​ករណី​ជួញដូគ្រឿង​ញៀន
Fri,07 August 2020 (Time 09:19 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 431នាក់)


ខេត្តប៉ៃលិន៖ជន​សង្ស័យ ឈ្មោះ​ ពៅ ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន​រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង​ ​ត្រូវបានកម្លាំងផ្នែកប្រឆាំង​គ្រឿងញៀន និងកម្លាំ​ង​នៃអធិកា​រដ្ឋានន​គរបាលក្រុង​ប៉ៃលិន សហការជា​មួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំស្ទឹងកាច់ ចា​ប់ឃាត់​ខ្លួន​ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក​ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទល់មុខ​អាហារដ្ឋាន​សែន​សប្បាយ ស្ថិតក្នុង​ភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពាក់​ពន្ធ័ទៅនឹង​ករណីជូញដូរ​គ្រឿង​ញៀនខុសច្បាប់។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
ទី១-ម្សៅក្រាមពណ៌​សថ្លា សង្ស័យម៉ាទឹក​កក​ICE​ ចំនួន០២កញ្ចប់ធំ
ទី២-​ម៉ូតូ០១​គ្រឿង ម៉ាកHONDA ZOOMER X ពណ៌ស គ្មានផ្លាកលេខ សេរីឆ្នាំ២០១៩
ទី៣-​ទូរស័ព្ទ០១គ្រឿង​ ម៉ាកSAMSUNG ពណ៍ខ្មៅ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងកសាងសុំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
437 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50192 នាក់
ខែនេះ :
278593 នាក់
3 ខែនេះ :
646078 នាក់
សរុប :
13939163 នាក់