ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ក​រណីប្លន់យក​លុយចំនួន៦០០០ដុល្លារ
Thu,06 August 2020 (Time 08:14 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 420នាក់)


ខេត្តព្រះសីហនុ៖ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចាប់​ឃាត់​ខ្លួន​ពាក់ពន្ធ័​ករណី​លួចមានស្ថានទម្ងន់ទោស (ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់) យកលុយចំនួន ៦០​០០ដុល្លារ នៅចំណុចក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុង សង្កាត់ លេខ​៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២ ថ្ងៃត្រង់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាន​​ឲ្យដឹង​ថា ជនសង្ស័យមា​នឈ្មោះ ស៊ី ម៉ូហៃ ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរមិ​នពិត​ប្រាកដ និងស្នាក់​នៅមិនពិត​ប្រាកដ។ចំ​ណែកជនរងគ្រោះមា​នឈ្មោះ ហ័ង ជី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មុខរ​បរបុគ្គលិក​សណ្ឋាគា​រផ្នែកម៉ាស្សា។

លោកឧត្តមសេនីយ៍ស្នងការបន្តថា ក្រោយ​ពីឃាត់ខ្លួនជនសង្ស័យបានសារភាពនៅចំពោះមុខ​សមត្ថ​កិច្ច​ថា កាល ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិត​ជាបានទូរសព្ទ័ហៅជនរងគ្រោះឲ្យ ទៅម៉ាស្សា​នៅ សណ្ឋាគារ ស៊ីទូហាយកាង រួចធ្វើសកម្មភាពយ​កកាំបិតចុងស្រួចភ្ជង់គំរាមប្លន់​យកលុយចំនួន ៦០០០ដុល្លារ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីរៀបចំកសាង​សុំណុំរឿង​ចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
601 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50356 នាក់
ខែនេះ :
278757 នាក់
3 ខែនេះ :
646242 នាក់
សរុប :
13939327 នាក់