ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានទទួលពាក្យបណ្ដឹង
Thu,06 August 2020 (Time 06:18 AM)
ដោយ ៖ លោក ផាន់ណា (ចំនួនអ្នកអាន: 479នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ទាប់ពីបានទទួលពាក្យបណ្ដឹងឈ្មោះ ស្ងួន ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ ករណីលួចកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៣/០០នាទី នៅចំណុចផ្សាររាត្រី ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក វ/ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ គាត ពិសី ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្ន៖ រស់នៅមិនពិតប្រាកដ (ក្រុងប៉ោយប៉ែត) នៅវេលាម៉ោង១៨ និង៥៣នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ព្រមទាំងដកហូតបានវត្ថុតាងសរុប ទូរស័ព្ទ និងអាយផែត ចំនួន១៦គ្រឿង និងគ្រឿងបន្លាស់មួយចំនួនទៀត។

លោក វ/ត្រី នួន នីណារ៉ូ បានឱ្យសារព័ត៌មានយើងដឹងថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ដំបូលហាងជួសជុលទូរស័ព្ទ ០១កន្លែង ហើយចូលយកទូរស័ព្ទ និងគ្រឿងបន្លាស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព រួមទាំងមានវត្ថុតាងផងនោះ កម្លាំងជំនាញអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1787 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51542 នាក់
ខែនេះ :
279943 នាក់
3 ខែនេះ :
647428 នាក់
សរុប :
13940513 នាក់