ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោង​អភិវឌ្ឍន៍ទំនប់សាលាតាអន នៅក្នុងក្រុងបាត់ដំបង
Thu,06 August 2020 (Time 11:01 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 432នាក់)


ខេត្តបាត់ដំបង៖ក្នុងដំណើរអញ្ជើញចុះ​ពិនិត្យគម្រោង​អភិវឌ្ឍន៍ទំនប់សាលាតាអន ដែល​មានទីតាំង​ស្ថិតនៅក្នុង​ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ០២រោច ខែស្រាពណ៍ ឆ្នាំជូត ទោ​ស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម បានមានប្រសា​សន៍ថា គម្រោង​អភិវឌ្ឍន៍ទំនប់​សាលាតាអន គឺ​ជាក្តី​ស្រមៃរ​បស់​ឯកឧត្តម​ជាយូរ​ណាស់​មកហើ​យ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។

ឯកឧត្តមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន​ នេះ​ជាប្រព័ន្ធធា​រាសាស្រ្តមួយស្ថិត​នៅលើ​ដង​ស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជាដោ​យស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយ​ក៏ជាគម្រោងទី​៣​ បន្ទាប់​ពី​គម្រោង​ពហុ​បំណង​សេកសក​ និង​ទំនប់​កង្ហត​ ក្នុង​ការ​ស្ទាក់​ទឹក​ទុក​ មុន​នឹង​ហូរ​ទៅ​ទន្លេ​សាប​ ។គម្រោងនេះ មិនត្រឹមតែផ្តល់​ទឹកសម្រាប់បម្រើឲ្យការងារ​ស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​សម្រាប់ការប្រើ​ប្រាស់ក្នុងជីវភាព​ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទី​តាំងស្ថិត​នៅក្នុង​ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជា​ពលរដ្ឋក្នុង​ក្រុងបាត់ដំបង​ផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀស​បាននូវការគម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះ​រាំងស្ងួត ដែលតែងតែយា​យីជារៀងរាល់ឆ្នាំផងដែរ។មិនតែប៉ុណ្ណោះ គម្រោង​អភិវឌ្ឍន៍ទំនប់​សាលាតាអន ក៏ជា​តំបន់ទេសចរណ៍ និងជាកន្លែង​កំសាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍​កាន់​តែច្រើនចូលមកកាន់ខេត្តនេះផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោង​មួយ​ក្រោមហិរញ្ញប្ប​ទាន​សម្បទានរ​បស់សាធារណរដ្ឋកូរ៉េ។គម្រោងនេះ បានចា​ប់ផ្តើមធ្វើ​ការសាងសង់កាលពីខែមករា ឆ្នាំ២​០១៩ ហើយ​គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១។គិតមកដល់ថ្ងៃនេះ ការងារសម្រេច​បានប្រ​មាណ៧០ % លើទំហំ​ការងារសរុបរបស់គម្រោង។

ទំហំកា​រងារដែលបាន និងកំពុងអនុវត្តរួមមាន៖
១-សាងសង់ប្រឡាយពង្វាងទឹ​កតាមមាត់ស្ទឹង០១ខ្សែ ប្រវែង៣៨០ម៉ែត្រ។
២-សាងសង់សំណង់ទ្វារទឹកស្ទាក់ស្ទឹង​សង្កែ ប្រវែង៧៤ម៉ែត្រ ចំនួន០១កន្លែង។
៣-សាងសង់ប្រឡាយធ្វើពីបេតុង ចំនួន០៤ខ្សែ ប្រវែង១៧,៧៧គីឡូម៉ែត្រ។
៤-សាងសង់សំណង់ក្បាលហុង ចំនួន០៤កន្លែង​។
៥-សាងសង់សំ​ណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន​១៣កន្លែង។
៦-សាងសង់សំណង់ចែកចាយទឹក ចំនួន២១កន្លែង។
៧-សាងសង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន២៣កន្លែង​។
៨-សាងសង់ជណ្តើរចុះក្នុងប្រឡា​យមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន២៧៤កន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
828 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50583 នាក់
ខែនេះ :
278984 នាក់
3 ខែនេះ :
646469 នាក់
សរុប :
13939554 នាក់