ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ១នាក់ ត្រូវបាន​សមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័​ករណី​លួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស
Thu,06 August 2020 (Time 10:05 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 384នាក់)


ខេត្តតាកែវ៖ជនសង្ស័យចំនួន២នាក់ ​ក្នុងនោះ១​នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់​ឃាត់ខ្លួន និង​១នាក់​ទៀត​រត់គេច​ខ្លួន បន្ទាប់​ពីធ្វើសកម្មភាពលួច​ (ម៉ូតូ)មួយគ្រឿងម៉ាកហុងដា C១២៥​ សេរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​តាកែវ 1V-០៣៩៤​ ជាកម្មសិទ្ធរប​ស់ជនរងគ្រោះ​ឈ្មោះ​ ញ៉េប​ ស្រ៊ីម​ ភេទស្រី​ អាយុ​ ៤១ឆ្នាំ​ រស់នៅភូមិតាខុន​ ឃុំព្រៃល្វា​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ខណៈពេល​ដែលជនរង​គ្រោះ​ជិះម៉ូតូ​មកទិញផ្លែក្រូច​ ទុកម៉ូតូលើចិញ្ចើ​មផ្លូវមិនបានដកកូនសោ​។​

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង​១២និង៤០នាទី ថ្ងៃពុធ​ ០១រោច ខែស្រាពណ៍​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២០ ស្ថិតនៅ​ភូមិតាខុន​ ឃុំព្រៃល្វា​ ស្រុកព្រៃ​កប្បាស ខេត្តតាកែវ​។

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនកើតហេតុគេបានឃើញជនសង្ស័យមានគ្នាចំនួន២នាក់ ជិះម៉ូតូមួយ​គ្រឿងម៉ាក​ ហុងដាវ៉េវអាល់ហ្វា​ ពណ៍ស គ្មានផ្លាកលេខ​ បានធ្វើសកម្មភាព​លួចម៉ូតូ ពីជនរងគ្រោះ​ដែលចតនៅលើចញ្ជើមផ្លូវ។ក្រោយពីទទួលបានព័ត៌មាន​នេះភ្លា​ម កម្លាំង​អធិការដ្ឋាន​នគរបាលស្រុក​ព្រៃកប្បាស​ សហការជាមួយ​កម្លាំងរបស់អធិការដ្ឋាននគរ​បាលស្រុកអង្គរបូរី បានធ្វើការ​ស្រាវជ្រាវ​រហូតកំណត់បាន​មុខសញ្ញា និងចេញល្បាតពួនស្ទាក់គ្រប់គោលដៅ រហូតបង្រ្កាប និងឃាត់ខ្លួន​ជនសង្ស័យបាន០១នាក់ ឈ្មោះ​ ភួង​ ចំរើ​ន​ ភេទប្រុស​ អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃបាសឹង ឃុំបាស្រែ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ​។ចំណែកបក្ខពួកម្នាក់ទៀត​ ឈ្មោះ​ សាង​ សៀវម៉េង​ ភេទប្រុស​ អាយុ២២ឆ្នាំ​រស់នៅភូមិព្រៃបាសឹង​ ឃុំបាស្រែ​ ស្រុកអង្គរបូរី​ ខេត្តតាកែវ​បានរត់គេចខ្លួន។

ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថ​កិច្ច​ដកហូតបានម៉ូតូចំនួន០២គ្រឿង បាននៅចំណុចព្រែកលេខ២៣ ក្នុងឃុំបាស្រែ ស្រុកអង្គរបូរី។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និង​កសាងសំណុំរឿងទៅតាមនីតិវិធី​។ចំណែកបក្ខពួកកំពុងរត់គេចខ្លួន សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​យក​មកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1483 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51238 នាក់
ខែនេះ :
279639 នាក់
3 ខែនេះ :
647124 នាក់
សរុប :
13940209 នាក់