ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តមខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំសា​មញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្ត ដើម្បីដោះស្រាយបញ្ហា​ពលរដ្ឋខ្វះទឹក និងប្រុងប្រយ័ត្នជម្ងឺកូវីដ១៩
Wed,05 August 2020 (Time 09:07 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 432នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុង​កិច្ចប្រជុំសា​មញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត កាលពី​ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម​ខេង ស៊ុំ ប្រធានក្រុមប្រឹក្សា​ខេត្ត បានលើក​យកបញ្ហាជា​ច្រើនចំណុច​មកដោះស្រាយដូចជាៈ​ ផលប៉ះ​ពាល់ ផលដំ​ណាំស្រូវ ពោ​ត​ដំឡូង កំពុងប្រ​ឈមត្រៀម និងងាប់ព្រោះខ្វះទឹកស្រោចស្រប នៅក្រុង​ប៉ោយប៉ែតថ្មីៗ​នេះស្រាប់​តែផ្ទុះ​ជម្ងឺគ្រុនឈីក៦ភូមិ មន្ត្រីពាក់ព័ន្ធកំ​ពុងនាំគ្នាធ្វើការទប់ស្កាត់។ហើយ​ឆ្នាំ២០២០នេះ​ដល់ខែ​៨​ហើយ​ទឹកនៅបាតស្ទឹង​នៅឡើយ រដ្ឋបាលខេត្ត កំពុងមានការព្រួយបារម្មណ៍ ខ្លាចប្រជាពល​រដ្ឋប្រ​ឈម​និងការខ្វះទឹកហូប និងប្រើប្រាស់​នៅថ្ងៃខាងមុខនេះ ក្នុងនោះបានលើក​យកបញ្ហាប្រជាពលរដ្ឋ​ គួរតែមានការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់អំពីជម្ងឺកូវីដ១៩ បន្តនិង​ការធ្វើ​អត្ត​សញ្ញា​ណកម្មអ្ន​កមានឆ្លៀត​ឪកាសបន្លំធ្វើជនក្រីក្រ បើក​ប្រាក់​ដែល​រដ្ឋាភិបាល​ផ្ដល់ជូនដល់​អ្នកក្រីក្រ​ក្នុងរដូវកូវីដ១៩ កន្លងមក​នេះ​។

ក្នុងកិច្ចប្រជុំនោះ​ឯកឧត្តមក្រុមប្រឹក្សា​ខេត្ត បានលើកយកចំណុចសំខាន់ៗ ដែលមន្ទីរអង្គភាព​បាន​អនុវ​ត្តកន្លង​កសាងផែនការនិ​ងលើកទិសដៅប្រចាំខែប្រចាំ​ឆ្នាំរបស់ខេត្ត មន្ទីរនិងអង្គភាព​ទទួលបាន​លទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្តថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបា​ននូវសុខសន្តិ​ភាពបង្ក​លក្ខណៈឲ្យប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេសជាតិ​មានការអភិវឌ្ឍ​បានមួយកំរិត បញ្ហា​ការទប់ស្កាត់​ក្នុងការសាងសង់សំណង់ខុសបច្ចេកទេស កុំឲ្យកើតមានឡើង​ក្នុងការបាក់​ស្រុត ត្រូវ​បន្តទប់ស្កាត់ អប់រំ និងត្រូវណែនាំប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីគ្រោះថ្នាក់ ​នៃគ្រឿងញៀន និង​ជាសឲ្យឆ្ងា​យពីគ្រឿងញៀន ដើម្បីឈានទៅលុបបំបាត់​ការជួញដូរ និងការប្រើប្រាស់​គ្រឿងញៀន ដែលកើតមានឡើង​នៅក្នុងខេត្ត បញ្ហាទំនាស់ដីធ្លី និងសំណង់អនាធិបតេយ្យនៅក្នុងខេត្ត ត្រូវពង្រឹង​សាមគ្គីភាពផ្ទៃ​ក្នុងខេត្តឲ្យបានល្អបន្តទៀត។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ​បានមាន​ប្រ​សាសន៍ថា កាបញ្ចេញមតិពិគ្រោះ​យោបល់រប​ស់ក្រុមប្រឹក្សា​ខេត្តនេះគឺ ដើម្បីកែ​លំអរនូវប្រព័ន្ធអ​ភិបាលកិច្ចល្អ នៅតាមថ្នាក់រ​ដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅក្នុងភូមិដ្ឋាន ការជំរុញ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅក្នុងមូលដ្ឋាន និងការចូលរួម​ចំណែកកាត់បន្ថយ​ភាពក្រីក្រ ទូទាំងខេត្តផងដែរ ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលកំពង់ប្តេជ្ញាចិត្ត ក្នុងការធ្វើការកែ​ទម្រង់រដ្ឋាភិបាល ថ្នាក់ក្រោមជាតិឲ្យមានលក្ខណៈស៊ីជំរៅ និងយូរអង្វែង ទាំងផ្នែករដ្ឋបាល និងផ្នែ​កន​យោបាយតាមរយៈ​ការបង្កើតក្រុមប្រឹក្សាខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8243 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49228 នាក់
ខែនេះ :
249952 នាក់
3 ខែនេះ :
686964 នាក់
សរុប :
15520896 នាក់