ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក​ជាមួយ​រថយន្តធន់ធំ ក្នុងទិសដៅបញ្ច្រាស់គ្នា
Wed,05 August 2020 (Time 09:34 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 383នាក់)


ខេត្តកណ្តាល៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូមួយគ្រឿង​បើកវ៉ាជែងខ្វះ​ការ​ប្រុង​ប្រយ័ត្នជ្រុលទៅបុកជាមួយរ​ថយន្តធន់ធំ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាល​ឲ្យ​បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវវេលាម៉ោងជាង១រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅ​តាម​បណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ម៉ឺន សារ៉ាន់ ភេទ​ប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ ទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល​។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា​សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតា​មបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទោ​សដៅពីត្បូង​ទៅជើង (ស្ពានគុណគ្រូ-ថ្នល់ទទឹង) លុះដល់ចំណុច​កើតហេតុខាងលើ បានឡើងវ៉ាខាងឆ្វេង រថយន្ត​០១គ្រឿងមិ​នដឹងម៉ាក ក៏ជ្រុលទៅបុក​រថយន្ត០១គ្រឿងទៀតម៉ា​កហ្វុយហ្សូ (ប្រភេទដឹកទំនិញ ) ពណ៌​បៃតង ពាក់ស្លាកលេខ តាកែវ ៣A-០២៨២ ដែលបើកម​កពីទិសខាងជើងទៅ ត្បូង(ថ្នល់ទទឹង-ស្ពានគុណគ្រូ) ក្នុងទិ​សដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នក​បើកបរម៉ូតូដួលចូលក្រោម​កង់មុខខាងឆ្វេង រថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ចំណែកអ្នកបើកបររថយន្ត ក្រោ​យកើតហេតុ បានចុះពីលើរថយន្តរ​ត់គេចខ្លួនបាត់។ ក្រោយ​កើត​ហេតុ សមត្ថកិច្ចជំនាញ​បានចុះទៅដល់ធ្វើ​ការពិនិត្យវាស់វែង និងបានដឹ​កយក​មធ្យោបាយពាក់ព័ន្ធ​យកមករក្សាទុកនៅអធិការដ្ឋាននគ​របាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយឡែក​សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់​ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
310 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50065 នាក់
ខែនេះ :
278466 នាក់
3 ខែនេះ :
645951 នាក់
សរុប :
13939036 នាក់