បែកធ្លាយលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបើកដៃឲ្យកូនចៅយកលុយពីឡានដឹក ត្រី ដឹកខោអាវគីប មិនចេញវិក័យប័ត្រ
ខេត្តបន្ទាយមានជ័យ៖ សព្វថ្ងៃប្រទេសកំពុងតែមានវិបត្តិសេដ្ឋកិច្ចក្នុងសម័យកូវីដ ១៩ វាយលុកជាសកល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខសម្ដេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីថែរក្សា សន្តិសុខ សុខភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ។ ហើយមិនតែប៉ុណ្ណោះ សម្ដេចបានខិតខំ ផ្ដល់កញ្ចប់ថវិកា ជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងសម័យកូវីដ ១៩ បន្ថែមពីហ្នឹងទៅទៀត។
សម្ដេចតេជោ ក៍បានណែនាំ អោយមន្ត្រីគ្រប់ស្ថាប័ន យកចិត្តទុកដាក់ អំពីជីវភាពការនៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកុំធ្វើជាមន្ត្រីធ្វើជាមន្ត្រីគិតតែប្រយោជន៍ផ្ទាល់ខ្លួន គឺ ត្រូវធ្វើជាមន្ត្រីបំរើរាស្ត្រ។ តែផ្ទុយទៅវិញ បែជាមានប្រភពបែកធ្លាយពីប្រជាពលរដ្ធរស់នៅក្រុងប៉ោយប៉ែថាសព្វថ្ងៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រថយន្តដែលដឹកត្រីចេញចូល កម្ពុជា ថៃ គឺ មន្ត្រីគយប្រចាំនៅច្រកទ្វារកូនចៅរបស់លោក ងួន កុសល តម្រូវអោយក្រុមឈ្មួញដឹក ត្រី ខោអាវគីប.ល. បង់លុយក្នុង (១ក្បាលឡាន) ១០០០០បាត ចំណែកឯរថយន្តដឹកខោអាវគីនវិញ តម្រូវអោយបង់ ៥០០ដូល្លារ ក្នុង (១ក្បាលឡាន) ដោយមិនមានចេញវិក័យប័ត្រ។
ប្រភពបន្តទៀតថាសូម្បីតែទំនិញទាំងអស់នោះតិចតួចមិនពេញនឹងរថយន្តក៏ដោយ ក៏មន្ត្រីគយខាងលើមិនបន្ធូរបន្ថយការបង់ដែរ។ ពាក់ព័ន្ធបញ្ហាចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបាននោះទេព្រោះគ្មានលេខ ទូរសព្ទ័ទោះជាយ៉ាងណាអង្គភាពយើងនិងរង់ចាំការបំភ្លឺរៀងរាល់ធ្វើការ៕