ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តកណ្តាល ដឹកនាំ​កិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតា​ខ្មៅ
Wed,05 August 2020 (Time 02:07 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 392នាក់)


ខេត្តកណ្តាល៖ក្នុងកិច្ចប្រជុំពិភាក្សា រួមគ្នារកដោះ​ស្រាយក្នុង ករណីវិវាទការងារ រវាងកម្មករ កម្មការ​រិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និងអេខូបេស ហ្វេកធើរី សំដៅឈាន​ទៅរកការ​បញ្ចប់​វិវាទ​បានឆាប់រហ័ស ប្រកបដោយភាព​ជោគជ័យ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរ​ពាក់ព័ន្ធ​ ត្រូវខិត​ខំយកចិត្តទុ​កដាក់ខ្ពស់ និងត្រូវសហការឲ្យបានស្អិតរមួត ជាមួយ​នឹងគណៈកម្មាធិការជំនាញ ដើម្បី​ដោះស្រាយបញ្ហានេះ​ដល់កម្មករឲ្យបានល្អ និងទាន់ពេល ត្រូវដោះ​ស្រាយពី​រឿងធំ ឱ្យទៅ​ជារឿ​ងតូច ចំពោះរឿង​តូចត្រូវបញ្ចប់​ប្រកបដោយសន្តិវិធីដោ​យឈរលើ គោលការណ៍ច្បាប់ និងរដ្ឋបាល ដើម្បីផ​លប្រយោជន៍របស់យើងទាំងអស់គ្នា។

សូមជំរាបដែរថា​ ក្នុងកិច្ចប្រជុំនេះក៏​មានការអញ្ជើញចូលរួមពីឯកឧត្តម ទេ​ស រុក្ខាផល អគ្គលេខា ធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប (គណៈកម្មាការសម្រាប់ដោះស្រាយបញ្ហាបាតុក​ម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា) មន្ទីរអង្គភាពជំនា​ញពាក់ព័ន្ធ កងកម្លាំងទាំ​ងបី អភិបាលរងក្រុងតាខ្មៅ និង​មន្ត្រីពាក់ព័ន្ធ។

គួរម្លឹកដែរថា ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និងអេខូបេស ហ្វេកធើរី ដែលមានទី​តាំងស្ថិត​នៅ​ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ កម្មការិនីប​ម្រើការ​ងារប្រ​មាណជាង១០០០នាក់ បានជួបបញ្ហាក្ស័យធន ហើយថៅ​កែក្រុមហ៊ុន​មិនមានការ​ទទួលខុ​សត្រូវ បិទទ្វាររត់ចោ​លកម្មករ កម្មការិនី តាំងពីចុងឆ្នាំ២០១៩មកម្លេះ ដោយក្រុមហ៊ុន មិនបានបើក​ប្រាក់ឈ្នួល ប្រាក់អតីត​ភាពការងារ ជូនដល់កម្មករ កម្មការិនី សម្រាប់ករណីនេះ គណៈកម្មាកា​រចម្រុះកំពុងយក​ចិត្តទុកដាក់ពន្លឿនចុះដោះស្រាយជូនដល់កម្មករ កម្មការិនីជាបន្ទាន់​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
638 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50393 នាក់
ខែនេះ :
278794 នាក់
3 ខែនេះ :
646279 នាក់
សរុប :
13939364 នាក់