ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពស្រូវ​ប្រឈមខ្វះទឹក និងរកដំ​ណោះស្រាយ​ដល់កសិករ
Wed,05 August 2020 (Time 01:07 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 420នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីឆ្លើយ​តបទៅនឹ​ងតម្រូវការ​ នៃការដាំដុះ​បង្ករបង្កើន​ផលរបស់​ប្រជាកសិក​រនាពេ​លបច្ចុប្បន្ននេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ដ​ល់ជំនាញធ​នធានទឹកខេត្ត សហការ​ជាមួយអាជ្ញាធ​រមូលដ្ឋាន បន្តពិនិត្យសិក្សាលទ្ធភាព​ស្តារអាង​ទឹកបុរាណ ប្រឡាយនានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹ​កឲ្យបានល្អប្រសើរថែមទៀត។

ឯកឧត្តម​អភិបាលខេត្តជំរុញដ​ល់មន្ត្រីជំនាញមូលដ្ឋានបែប​នេះនាឱកាស​ដែលឯកឧត្តម និង​ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និង​នេសាទខេត្ត លោកប្រធានមន្ទី​រធនធានទឹក និងឧត្តុនិយមខេត្ត ,លោកប្រធាន​មន្ទីរអ​ភិវឌ្ឍន៍​ជនបទខេត្ត ,អាជ្ញាធរស្រុក ឃុំ ភូមិ អញ្ជើញចុះ​ពិនិត្យមើលស្ថានភាពស្រូវប្រាំងរងកា​រខូច​ខាត និងប្រឈមខ្វះខា​តទឹក នៅឃុំចំណោម ឃុំសឿ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

នាឱកាសនោះដែរលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាន​មាន​ប្រសាសន៍ថា ដោយសាររបា​យទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យដំ​បន់ដាំ​ដុះដំណាំស្រូវមួយចំនួនបានរ​ងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតចំនួន៤៨ ៨៨២ ហិកតា នៃផ្ទៃដីអ​នុវត្តន៍បាន៦៦០០០ ហិកតា ស្ថានភាពស្រូវខូចខាត ដោយកត្តាប្រឈ​មខ្វះខាតទឹក ក្នុង​ស្រុក​មង្គល​បូរី មានចំនួនជាង​៧០០០ហិកតា ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយ​ការណ៍គឺ​ប្រឈមផលប៉ះពាល់ ដោយកត្តាគ្រោះរាំងស្ងួត មិនឈា​នដល់ខូចខាតទាំងស្រុងនោះទេ។

ចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូប នៅតំបន់នេះ ​ដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិត​ជា​ខូចខាតទាំងស្រុង ដោយឡែកស្រូវវ​ស្សាវិញ គឺនៅអាចជួយសង្គ្រោះ​បានព្រោះមាន​រយៈពេល​វែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួ​យបូមសង្គ្រោះពីកត្តាផ្សេងៗបាន។
ចំណែកលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត ក៏បានលើកថា ដោយសារក​ត្តាបម្រែបម្រួល​អាកាសធាតុ ដើមរដូវវស្សាក្នុងឆ្នាំ២០២០នេះ នៅទីតាំងខា​ងលើនេះមិន​សូវទទួល​បានភ្លៀងធ្លាក់ជោគជាំ ម្យ៉ាងទៀតដោយ​សារមើលឃើញ​ពីទិន្នផលទទួល​បានពីការធ្វើ​ស្រែបង្កើនរដូ​វ(ស្រែប្រាំង) បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាធ្វើលើស ផែនដែល​ទឹកអាច​ស្រោចស្របបាន ពីទឹក​ស្ទឹង​មង្គលបូរីយើង។ កន្លងមកនេះជំនាញធនធាន​ទឹកខេត្ត សហការជាមួយស្រុក បានចុះ​ដាក់ម៉ាស៊ី​នបូមទឹកពីស្ទឹងទៅស្រោចស្រប និងសហការបើកបង្ហូរមកពីស្ទឹងបវិល អាកំពីងពួជាដើម នៅស្រុកភ្នំ​ស្រុ​កយើងក៏បានបើកបង្ហូទឹ​កពីអា​ងត្រពាំងថ្មទៅជួយ​សង្គ្រោះផ្នែកខាងក្រោមផងដែរ និង ស្រុកព្រះ​នេត្រព្រះ។

ដោយមានការណែនាំយកចិត្តទុកដាក់ណែនាំ ចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយ​ខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ ឯកឧត្ត​មអភិបាល​ខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់ការបន្ទាន់ដោយ នាំយក​គម្រោងអណ្តូងទឹកស្អប់ចំនួន១៣គម្រោ​ង ឃួងទៅជោគជ័យ០៦អណ្តូង អាចយក​ទឹ​ក​ជូនប្រជា​ពលរដ្ឋប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្មជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1407 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51162 នាក់
ខែនេះ :
279563 នាក់
3 ខែនេះ :
647048 នាក់
សរុប :
13940133 នាក់