ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំគម្រោង ចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១
ខេត្តកំពត៖ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំគម្រោងចំណូល របស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២១ នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍
ថា មន្ទីរ អង្គភាពជំនាញត្រូវខិតខំ កៀរគរប្រមូលចំណូលចូលរដ្ឋ សម្រាប់ការអភិវឌ្ឍន៍របស់ខេត្ត ហើយមន្ទីរអង្គភាពជំនាញ ត្រូវរៀបចំគម្រោងផែនការចំណូលចំណាយថវិកាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត ឲ្យមានភាពច្បាស់លាស់ត្រឹមត្រូវ មានគុណភាព និងប្រសិទ្ធភាព ដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង។
សូមជំរាបផងដែរថា សមាសភាពដែលបានអញ្ជើញចូលរួមមានៈប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុកដងទង់ អភិបាលរងស្រុកជុំគីរី នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជំនាញចំណុះសាលាខេត្តផងដែរ៕