ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អ​ញ្ជើញជាអធិបតីក្នុង​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រ​ធានបទ "លុបបំបាត់គ្រឿងញៀន​ ត្រូវផ្តើមចេញពីយើ​ងទងអស់គ្នា"
Tue,04 August 2020 (Time 12:01 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 440នាក់)


ខេត្តស្វាយរៀង៖ក្នុងទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោម​ប្រ​ធានបទ"លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា" និងពិធីដុតបំផ្លាញ​វត្ថុតាង​គ្រឿង​ញៀនតាមអំណាចសាល​ក្រម សាលដឺកា និងសេចក្តីសម្រេចរបស់សាលាដំបូង ចំនួន៤ខេត្ត រួមមានៈ​ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០​ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ រ​ដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បានថ្លែងនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១-គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។
២-យុទ្ធនាការប្រឆាំងគ្រឿងញៀន៥​លើក បង្ក្រាបជាង៣ម៉ឺន​ករណី ឃាត់ជាង៦ម៉ឺននាក់ គ្រឿង​ញៀនជាង​២៣០០គីឡូក្រាម។
៣-ការហូរ​ចូលគ្រឿងញៀន ពី​ប្រទេសជិតខាង នាំឲ្យកម្ពុជា​ទៅជាទីផ្សារ និងកន្លែងផលិត។
៤-នារីកម្ពុជាម្នាក់ស៊ី​ឈ្នួលកាន់គ្រឿងញៀនទៅវៀតណាម ត្រូវតុលាការកាត់​ទោសប្រហារជីវិត។ ក្រសួង​យុត្តិធម៌ ខិតខំ​ពិនិត្យ និងការពា​រតាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍​តាមកិច្ច​ព្រម​ព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត។

សូមជំរាបដែរថា នៅក្នុងទិវាអន្តរជាតិ​ប្រយុទ្ធប្រឆាំង និងដុតបំផ្លាញ​គ្រឿងញៀននេះដែរក៏មានការ​អញ្ជើញចូលរួម​ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃគណៈ​អភិបាលខេត្ត​ និងជាប្រ​ធានគណៈ​កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខេត្តស្វាយរៀង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងយុត្តិធម៌ គណៈប្រតិភូ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំ​ងគ្រឿងញៀន ឯកឧត្ដមនាយឧត្ដម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រងកងយោធព​លខេមរភូមិន្ទ និងជា​មេប​ញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម អភិបាលរងខេត្ត លោក​ប្រធាន​សាលា​ដំបូង លោកព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង​ខេត្តត្បូងឃ្មុំ លោកប្រធានមន្ទីរ​នានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំ​ងប្រដាប់​អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពស​ហព័ន្ធយុវជន​កម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត ព្រះសង្ឃ យាយជី តាជី និងបងប្អូន​ប្រជាពលរដ្ឋចំនួន៣៤២អង្គ/នាក់ផងដែរ។

វត្ថុតាងជាថ្នាំញៀនដែលរឹបអូសបា​នទាំង៦ប្រភេទ ហើយត្រូវធ្វើ​ការដុតបំផ្លាញ​ចោលមាន​ទម្ងន់​សរុប​៣៩​.១១២,១៤ក្រាម (សាមសិបប្រាំបួនពាន់ មួយរយដប់ពីរ ក្បៀសដប់បួនក្រាម)។ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានថ្លៃងថា ពិធីដុតបំផ្លាញគ្រឿងញៀនដែលប្រារព្ធធ្វើនាពេលនេះ ពិតជា​មានសារៈសំខាន់ណាស់ ដែលឆ្លុះ​បញ្ចាំងឲ្យឃើញ​ពីការខិតខំប្រឹង​ប្រែងរបស់ស្ថាប័ន​មានសម​ត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន​ និងសម្រេចបានល​ទ្ធផលដ៏ជោគជ័យ​ក្នុងការអនុវត្ត​យុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់។

ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុ​តាង​គ្រឿង​ញៀន ដែលកងកម្លាំងមានសមត្ថកិច្ចបង្រ្កាបបាន គឺមិនត្រូវ​បានយក​ទៅប្រើប្រាស់មុខ​សញ្ញាផ្សេង​នោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុត​បំផ្លាញដូចអ្វី​ដែ​លបានឃើញនិងដុតបំផ្លាញចោលនៅថ្ងៃនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13395 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54380 នាក់
ខែនេះ :
255104 នាក់
3 ខែនេះ :
692116 នាក់
សរុប :
15526048 នាក់