តើពិតដែរឬទេថា! !នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តជាតិប៉ោយប៉ែតដោះលែងជនអន្តោប្រវេសន៍(ជនជាតិថៃ)ចំនួន៤នាក់ ជាថ្នូប្រាក់ចំនួន៥៥០០០បាត ប្រាក់ថៃ
ខេត្តបន្ទាយមានជ័យ៖ថ្មីៗនេះមានគេហទំព័រជាច្រើនបានការចុះផ្សាយរឿងនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនអន្តោប្រវេសន៍ជាស្ត្រីជនជាតិថៃចំនួន៤នាក់ បានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បន្ទាប់ពីពួកគេទាំង៤នាក់ បានលួចបានលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់(ច្រករបៀងក្បែកាស៊ីណូ) រួចដើរលេងនាពេលយប់នៅតាមបន្ទាត់ព្រំដែន ក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបន្តថា ក្រោយពីឃាត់ខ្លួនក៏មានការសម្របសម្រួល រហូតទៅដល់វេលារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ក៏ស្រាប់តែមានការដោះលែង ជាថ្នូប្រាក់ចំនួន៥៥០០០បាត (ប្រាំម៉ឺនប្រាំពាន់បាត-ប្រាក់ថៃ) ដោយមិនបានឲ្យក្រុមពេទ្យជំនាញចត្តាឡីស័កពិនិត្យ កំដៅ និងឃាត់ទុករយះពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបញ្ជូនទៅប្រទេសកំណើតវិញនោះទេ។ទាំងនេះបានធ្វើឲ្យមហាជនសម្តែងនូវការខកចិត្តជាខ្លាំងចំពោះ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបានឃុបឃិតគ្នាឲ្យមានករណីបែបនេះកើតឡើង។
ជាមួយគ្នានេះដែលប្រជាពលរដ្ឋបានសុំណូមពរដល់នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានវិធាការទៅលើលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍រូបនេះ ដែលបានល្មើសទៅនឹងបទបញ្ជារបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
បន្ទាប់ពីទទួលបានព័ត៌មានអង្គភាពគេហទំព័ររស្មីជាយដែនយើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានខលដើម្បីសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមរយៈលេខទូរសព្ទ័ 071 757 55 55 បានខលចូលលោកបានឆ្លើយថាលោកកំពុងតែជាប់ប្រជុំតែទោះយ៉ាងនេះអង្គភាពគេហទំព័ររស្មីជាយដែនយើងនិងរងចាំការបកស្រាយសាមីខ្លួនពាក់ពន្ឋ័រៀងរាល់ម៉ោងធ្វើការ៕